ឃើញនាំគ្នាផ្អើល រូបកាត់តរបស់ Angelina ដល់ឃើញរូបពិតខុសគ្នាទាំងស្រុង

//s9.kh1.co/a6/a68df281c929fb5c2a107a1c3bbbaaad67baf3a7.png
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រម្នាក់បានកាត់ត រូបថត ដែលបានថតនៅឆ្នាំ ១៩៩៧ ដោយបានAngelina Jolie ហើយចែកចាយវាលើបណ្តាញសង្គម បានទទួលការកោតសរសើររាប់មិនអស់ជាមួយ រូបភាពបែបថ្មី

បរទេស៖ កាលពីថ្មីៗ រូបថតកាលពីក្មេងជំទង់របស់ តារាសម្តែង Angelina Jolie ត្រូវបានចែកចាយលើបណ្តាញសង្គម។ នៅក្នុងរូបថតដែលបានបង្ហោះនោះ ជាមួយនឹងសក់ពណ៌ត្នោតរលើបរលោង ជាមួយការតុបតែងខ្លួនបែបសម័យនាពេលបច្ចុប្បន្ន ដែលបានធ្វើឲ្យអ្នកស្រីកាន់តែទាក់ទាញ អ្វីដែលពិសេសនោះ គឺបបូរមាត់សិចស៊ី​តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទស្សនិកជនបានកោតសរសើរចំពោះតារាស្រីអាយុ ៤៥ ឆ្នាំរូបនេះ ពិតជាស្រស់ស្អាត និងភាពសិចស៊ី នៅក្នុងជំនាន់នោះផងដែរ ទោះយ៉ាងណាអ្នកគាំទ្រខ្លះ បានដឹងថានេះជារូបភាពដែលបានកាត់តភ្លាមៗ បន្ទាប់មកមានរូបថតដើមត្រូវបានទម្លាយ។

បន្ថែមពីនោះ នោះគឹជា រូបភាពពិតត្រូវបានថតក្នុងឆ្នាំ ១៩៩៧ នៅពេលដែល អ្នកស្រីមានអាយុ ២២ ឆ្នាំ។ នៅក្នុងនោះដែរ រូបភាពពិត Angelina Jolie បានលើកសក់ឡើងទាំងអស់ ជាមួយនឹងកន្សែងរុំក្បាល ការតុបតែងខ្លួនក៏មិនសូវលេចធ្លោ ប៉ុន្តែពិតជាស៊ីគ្នាជាមួយសម័យកាលនោះ។

ដោយឡែក ក្នុងរូបភាពថ្មីដែលបានកាត់ត បានផ្តល់នូវអារម្មណ៍នូវភាពទាន់សម័យជាងមុន ជាមួយសក់ និងការតុបតែងមុខ សុទ្ធតែជាម៉ូតរបស់តារា នាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរនៅក្នុងរូបថតដើមរបស់  Angelina Jolie ក៏មានកំហុស ដែលគេបានចាប់អារម្មណ៍ថា នៅលើស្បែករបស់តារាស្រីរូបត្រូវបានឃើញម្សៅ ដែលបានកក ដុំៗនៅលើស្បែក ដែលបានមើលឃើញយ៉ាងច្បាស់ ដោយសារការចាំងភ្លើងហ្វា កំពុងថតរូប។

ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើនជឿជាក់ថា រូបភាពដើមគឺមានភាព​ស្រស់ស្អាតជាង ដែលគេបានសង្កេតឃើញថា ពីសម្រស់ធម្មជាតិរបស់អ្នកម្តាយកូន៦រូបនេះ ដោយគ្មានការកែច្នៃ ដែលបង្ហាញពីស្ទីលទាន់សម័យ នៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Angelina Jolie បច្ចុប្បន្ន
អ្នកស្រី Angelina Jolie បច្ចុប្បន្ន
អ្នកស្រី Angelina Jolie កាលពីក្មេង 
អ្នកស្រី Angelina Jolie កាលពីក្មេង 
អ្នកស្រី Angelina Jolie កាលពីក្មេង 
អ្នកស្រី Angelina Jolie កាលពីក្មេង 
អ្នកស្រី Angelina Jolie កាលពីក្មេង ដែលបានកាត់ត 
អ្នកស្រី Angelina Jolie កាលពីក្មេង ដែលបានកាត់ត 
អ្នកស្រី Angelina Jolie រូបភាពភាពដើម
អ្នកស្រី Angelina Jolie រូបភាពភាពដើម
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T