កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)

//s9.kh1.co/ec/ecd58423ba58526b802532822253d0ff98cc692c.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំពេាះលោកអ្នកដែលកំពុងតែប្រើប្រាស់កុំព្យូទ័រដើម្បីសិក្សា ឬប្រកបអាជីវកម្ម លោកអ្នកប្រហែលជាធ្លាប់ដឹងហើយថាកម្មវិធីកុំព្យូទ័រភាគច្រើនគឺមានតម្លៃថ្លៃ មិនត្រឹមតែថ្លៃធម្មតាទេ មានកម្មវិធីមួយចំនួនទៀតគឺវាថ្លៃលើសពីតម្លៃកុំព្យូទ័រទៅទៀត។

ចំពេាះលោកអ្នកដែលកំពុងតែប្រើប្រាស់កុំព្យូទ័រដើម្បីសិក្សា ឬប្រកបអាជីវកម្ម លោកអ្នកប្រហែលជាធ្លាប់ដឹងហើយថាកម្មវិធីកុំព្យូទ័រភាគច្រើនគឺមានតម្លៃថ្លៃ មិនត្រឹមតែថ្លៃធម្មតាទេ មានកម្មវិធីមួយចំនួនទៀតគឺវាថ្លៃលើសពីតម្លៃកុំព្យូទ័រទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយបានជាប្រជាពលរដ្ឋនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ និងមានប្រាក់ខែទាប ពួកគាត់ភាគច្រើនបានងាកទៅរកគេហទំព័រផ្សេងៗ ដើម្បីទាញយកកម្មវិធីទាំងនោះដោយមិនចាំបាច់ចំណាយលុយកាក់ ដែលគេនិយមហៅថាជាកម្មវិធី ក្រែក (Cracked Software)។ ការទាញយកកម្មវិធីតាមរយៈគេហទំព័រទាំងនោះតែងតែជួបបញ្ហាផ្សេងៗដូចជាមេរោគ ឬកម្មវិធីនោះពុំមានដំណើរការត្រឹមត្រូវ ប៉ុន្តែនៅពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថា មានជនអនាមិកបានបង្កើតគេហទំព័រក្លែងក្លាយថាមានកម្មវិធីក្រែក តែតាមការពិតកម្មវិធីទាំងនោះគឺជាកម្មវិធីជំរិតទារប្រាក់ (Ransomware) ប្រភេទ Exorcist 2.0 ទៅវិញ។

រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

ជាឧទាហរណ៍ជនអនាមិកបានផ្សព្វផ្សាយនៅក្នុងគេហទំព័រមួយថាមានកម្មវិធីសម្រាប់ Windows 10 Activator 2020 ដែលអាចឱ្យលោកអ្នកបញ្ចូលកម្មវិធី Windows 10 ដោយមិនចាំបាច់ចំណាយលុយ។ ប៉ុន្តែប្រសិនបើលោកអ្នកទាញយកហើយបើកកម្មវិធីនោះ វានឹងអ៊ិនគ្រីប (encrypted) ឯកសារទាំងអស់នៅក្នុងកុំព្យូទ័រ ហើយអ្វីដែលលោកអ្នកអាចបើកបានគឺជាឯកសារមួយដែលប្រាប់លោកអ្នកឱ្យបង់ប្រាក់ចំនួនពី ២៥០ដុល្លាររហូតដល់ ១០,០០០ដុល្លារ ដើម្បីអាចបើកឯកសារទាំងនោះបានឡើងវិញ។

ដូច្នេះដើម្បីចៀសវាងការបាត់បង់ទិន្នន័យ ក៏ដូចជាប្រាក់កាស លោកអ្នកគួរតែធ្វើការចម្លងឯកសារ (backup) ដែលមាននៅក្នុងកុំព្យូទ័រទៅទុកក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ (External Storage Devices) ផ្សេងទៀតឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសមុននឹងលោកអ្នកបញ្ចូលកម្មវិធីថ្មី៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T