ឈប់ធ្វើព្រានក្រោយជួបអូន! ខួបរៀបការមួយឆ្នាំ Justin និយាយសម្ដីឡើងផ្អែម ទៅកាន់ប្រពន្ធ

//s9.kh1.co/cc/cc24ee0b945974301df4de3340ef8cf7fc7b75b3.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធ្មេចបើកៗ ដល់ថ្ងៃគម្រប់ខួបរៀបការមួយឆ្នាំ តារាចម្រៀង Justin Bieber និង Hailey បានបង្ហោះរូបភាពនៃថ្ងៃមង្គលការជាច្រើនសន្លឹក រួមនឹងពាក្យពេចន៍ស្វីតៗអានហើយចង់លើសជាតិស្ករ។

បរទេស៖ កាលជាង ៨ម៉ោងមុននេះ នៅលើបណ្តាញសង្គម Instagram របស់តារាចម្រៀងដ៏មានឥទ្ធិពល Justin Bieber ទើបតែបានបង្ហាញរូបថតក្នុងថ្ងៃរៀបពិធីមង្គលការរបស់ពួកគេ ដើម្បីរំលឹកក្នុងឱកាសគម្រប់ខួបរយៈពេល ១ឆ្នាំ ដែលគេទាំងពីរបានចាប់ដៃគ្នាសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយរូបភាពជាច្រើនសន្លឹកទាំងនោះផងដែរ ក្រៅពីបានបង្ហាញពីកាយវិការស្វីតៗហើយនោះ តារាចម្រៀងប្រុសរូបនេះ​ ថែមទាំងបានបង្ហាញអារម្មណ៍របស់ខ្លួនជាច្រើនស្ដាប់ហើយចង់លើសជាតិស្ករថែមទៀតផង។ ដោយលោកបានសរសេររៀបរាប់ថា៖ 

Hailey Bieber ! ខ្ញុំពិតជាមានសំណាងណាស់ដែលបានធ្វើជាប្តីរបស់អ្នក! អ្នកបង្រៀនខ្ញុំច្រើនណាស់រាល់ថ្ងៃ ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាបុរសល្អជាងមុនឆ្ងាយ! ខ្ញុំប្ដេជ្ញា នឹងធ្វើឲ្យអ្នក សម្រេចក្តីសុបិនដែលអ្នកចង់បាន! ខ្ញុំសន្យាថានឹងមើលថែការពារអ្នកជានិច្ច ដោយការអត់ធ្មត់និងភាពស្មោះត្រង់ !! រីករាយខួបអនុស្សាវរីយ៍ថ្ងៃអាពាហ៍ពិពាហ៍ស្រីស្រស់ស្អាតរបស់បង។

សម្ដីដែល Justin បានផុសលើ IG

ស្របគ្នានេះ ប្រពន្ធរបស់តារាប្រុសរូបនេះក៏បានបង្ហោះរូបភាព និងពាក្យពេចន៍ផ្អែមល្ហែមជាច្រើនផងដែរ ដែលនេះអាចបង្ហាញថា ទោះបីជាកាលពីអតីតកាល តារាប្រុស Justin Bieber ធ្លាប់ជាព្រាននារីយ៉ាងណាក៏ដោយ ប៉ុន្តែពេលបានរៀបការជាមួយនឹង Hailey លោកបានកែប្រែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសលោកប្ដូរមកចេះស្រលាញ់ថ្នាក់ថ្នមប្រពន្ធ និងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខមិនចាញ់ស្នេហាអ្នកដទៃឡើយ៕

ទស្សនារូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey
រូបដែល Justin បានបង្ហោះរួមនឹងពាក្យពេចន៍មួយចំនួន
រូបដែល Justin បានបង្ហោះរួមនឹងពាក្យពេចន៍មួយចំនួន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T