ក្រុមអវកាសយានិកកំពុងស្លន់ស្លោ និងបន្តស្វែងរក កន្លែងធ្លាយខ្យល់ នៅលើស្ថានីយអវកាសអន្តរជាតិ

//s9.kh1.co/75/75793121baa48a0e4fd8fe244fa21bf20cc56135.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បញ្ហានេះបានកើតឡើង ដែលបណ្ដាលមកពីការផ្លាស់ប្ដូរសីតុណ្ហភាពនៅលើស្ថានីយ ISS នេះ។

បរទេស៖ ក្រុមអវកាសយានិកត្រូវបានគេដាស់ឲ្យភ្ញាក់ នៅពេលយប់ ដើម្បីបន្តស្វែងរកការលេចធ្លាយខ្យល់ នៅស្ថានីយអវកាសអន្តរជាតិ (ISS)។ សមាជិកនាវិកបាននិងកំពុងតាមប្រមាញ់ប្រភពនៃបញ្ហានេះ អស់រយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែការស្វែងរកត្រូវបានខិតខំព្យាយាម នៅពេលទំហំនៃការលេចធ្លាយកាន់តែរីកធំ នៅថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហានេះបានកើតឡើង ដែលបណ្ដាលមកពីការផ្លាស់ប្ដូរសីតុណ្ហភាពនៅលើស្ថានីយ ISS នេះ។ ការវិភាគដោយក្រុមនៅលើផែនដីបានតាមដាន ការលេចធ្លាយដល់តំបន់ការងារសំខាន់ នៅខាងក្នុងម៉ូឌុលរបស់រុស្ស៊ី ហៅថា Zvezda។ ម៉ូឌុលនេះមានឧបករណ៍ទ្រទ្រង់ជីវិតសម្រាប់ស្ថានីយអវកាស ហើយក៏មានកន្លែងស្នាក់នៅសម្រាប់សមាជិកនាវិកពីរនាក់ផងដែរ។

ស្ថានីយអវកាសអន្តរជាតិ ISS
ស្ថានីយអវកាសអន្តរជាតិ ISS

ការវិភាគបន្ថែមទៀតនឹងចាំបាច់ ដើម្បីចង្អុលបង្ហាញតំបន់ច្បាស់លាស់ ពីខ្យល់ដែលបានធ្លាយចេញ។ ណាសាបានសង្កត់ធ្ងន់ថា វាមិនបង្កគ្រោះថ្នាក់អ្វីដល់ក្រុមនាវិក ក្នុងអត្រាលេចធ្លាយនាពេលបច្ចុប្បនេះទេ ហើយវាគ្រាន់តែមានគម្លាតបន្តិចបន្តួច ចំពោះការងារដែលនាវិកកំពុងបន្ត។

ក្រុមនាវិកបានប្រើឧបករណ៍ចាប់សញ្ញាការលេចធ្លាយអាល់ត្រាសូនិក ដើម្បីប្រមូលទិន្នន័យ។ វាជាលើកទី៣ហើយ ក្នុងរយៈពេលជាងមួយខែ ដែលក្រុមនាវិកត្រូវបំបែកគ្នា នៅតំបន់ផ្នែករុស្ស៊ី ក្នុងគោលបំណងស្វែងរកការលេចធ្លាយ ដែលកំពុងរីកធំ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T