ទើបតែសម្រាលកូនស្រី ពេលនេះ Gigi Hadid បង្ហាញមុខមាត់ឈរពរកូន ញញឹមស្រស់ណាស់

//s9.kh1.co/78/7855eb30331c9ff65f391f9c3ec0e33b92649e70.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាបង្ហាញម៉ូតលំដាប់ថ្នាក់អន្តរជាតិ Gigi Hadid ក្រោយពរពោះអស់ជាច្រើនខែរួចមក ថ្មីៗនេះ នាងសម្រាលបានកូនស្រីម្នាក់ផងដែរ។

បរទេស៖ តារាបង្ហាញម៉ូតមានឈ្មោះល្បីល្បាញ Gigi Hadid ជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ទិសទី ដោយថ្មីៗនេះ នាងបានប្រាប់ពីដំណឹងពរពោះកូនដំបូង ដែលធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង ដោយគ្រប់ពេលធ្លាប់តែឃើញតារារូបនេះ មានរាងស្លីមនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលពរពោះ គេសង្កេតឃើញតារាម៉ូដែលស្រីរូបនេះ បានថតរូបស្អាតៗបង្ហោះលើគណនីផ្ទាល់ខ្លួន ដោយបង្ហាញនៅអារម្មណ៍រំភើបថែមទៀតផង។ ក្នុងនោះដែរ ក្រោយពរពោះអស់ជាច្រើនខែកន្លងមកនេះ មួយអាទិត្យមុននេះ នាងសម្រាលបានកូនស្រីយ៉ាងជោគជ័យ ព្រមទាំងកូនស្រីតារារូបនេះ មានសុខភាពល្អផងដែរ តែអ្នកម៉ាក់សម័យថ្មីរូបនេះ នៅមិនទាន់បង្ហាញមុខកូនស្រីជាសាធារណៈ ឲ្យអ្នកគាំទ្របានឃើញនៅឡើយទេ។ 

ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនស្រីរួច តារាស្រីរូបនេះ បានបង្ហាញនៅអារម្មណ៍រំភើប ជាពិសេស រូបភាពថ្មីមួយសន្លឹករបស់នាងកំពុងពរកូនស្រី បានផ្ដល់នៅស្នាមញញឹម​យ៉ាងមានក្ដីសុខខ្លាំងតែម្ដង។ គួរបញ្ជាក់ផងដែរថា ឪពុកកូនស្រីរបស់នាងជាតារាចម្រៀង Zayn Malik ដែលជាអតីតសមាជិកក្រុម One Direction។  លើសពីនេះទៅទៀត បើទោះបី តារាម៉ូដែលរូបនេះ មិនទាន់បើកបង្ហាញមុខកូនយ៉ាងណាក្ដី ក៏ហ្វេននៅតែសន្មត់ថា កូនស្រីតារារូបនេះច្បាស់ជាស្រស់ស្អាតដូចនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid និងកូនស្រី
Gigi Hadid និងកូនស្រី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T