មួយគ្រាប់របស់ Vinicius Junior ជួយឲ្យ R. Madrid រកបាន៣ពិន្ទុបន្ថែមយប់មិញ (មានវីដេអូ)

//s9.kh1.co/02/02a8edf6b7d51184112ac0a70b8e31c6d0e51ded.jpg
កីទ្បា

 ០១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

R. Madrid រកបាន៣ពិន្ទុបន្ថែម ក្រោយឈ្នះ R. Sociedad ដោយលទ្ធផល១ទល់នឹង០ យប់មិញនេះ

អេស៉្បាញ៖ ក្លិប Real Madrid រកបាន៣ពិន្ទុបន្ថែម នៅក្នុងការប្រកួតទី៣របស់ខ្លួននៅ La Liga រដូវកាលថ្មីនេះក្រោយយកឈ្នះ Real Sociedad ដោយលទ្ធផល១ទល់នឹង០។ គួរបញ្ជាក់ដែរថានៅក្នុង៣ប្រកួតកន្លងមកនេះក្លិបលោក Zinedine Zidane រកបាន៧ពិន្ទុ ពោលគឺឈ្នះ២ប្រកួតនិងស្មើមួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Real Madrid 
ក្រុមកីឡាកររបស់ក្លិប Real Madrid 

ដោយឡែកនៅក្នុងការប្រកួតយប់មិញនេះដែរខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ជាអ្នកស៊ុតបានមួយគ្រាប់យក៣ពិន្ទុឲ្យ Real Madrid ក្រោយដូរចូលជំនួសកីឡាករ Luka Jović ​នៅក្នុងតង់ទី២។ ហើយសម្រាប់ស្ថិតិនៃការស៊ុតរបស់ក្លិបទាំង២វិញ គឺ Real Madrid ស៊ុតបានសរុប១៥ជើង ចំគោលដៅ៥លើក ចំណែកឯ Real Sociedad វិញស៊ុតបាន១១ជើង ចំគោលដៅបាន៥លើកដូចគ្នា៕ 

កីឡាករ Vinicius Junior
កីឡាករ Vinicius Junior
ការប្រកួតរវាងក្លិប Real Madrid និង Real Sociedad 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T