ញាក់សាច់! អ្នកវិទ្យាសាស្ដ្រម្នាក់ បើកដៃឲ្យមូសជញ្ជក់ឈាមតាមចិត្ដ សម្រាប់ការស្រាវជ្រាវ (មានវីដេអូ)

//s9.kh1.co/4d/4d294c7263314fdcc20fc70961fe47a794142c8a.jpg
សង្គម

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ដ្រម្នាក់​ មកពីសកលវិទ្យាល័យ Melbourne បានអនុញ្ញាតឲ្យមូសរាប់ពាន់ក្បាលខាំដៃរបស់គាត់ជាចំណីប្រចាំរបស់ពួកវា ដើម្បីរក្សាទុកសម្រាប់ស្រាវជ្រាវលើការលុបបំបាត់ជំងឺគ្រុនឈាម

អូស្ដ្រាលី៖ អ្នកវិទ្យាសាស្ដ្រម្នាក់​ មកពីសកលវិទ្យាល័យ Melbourne បានអនុញ្ញាតឲ្យមូសរាប់ពាន់ក្បាលខាំដៃរបស់គាត់ជាចំណីប្រចាំថ្ងៃ ដើម្បីរក្សាទុក សម្រាប់ស្រាវជ្រាវលើការលុបបំបាត់ជំងឺគ្រុនឈាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Perran Stott-Ross បានចូលរួមក្នុងការស្រាវជ្រាវមូស នៅសកលវិទ្យាល័យ Melbourne អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការព្យាយាមរកវិធីដែលមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលឆ្លងពីមូសញីមកមនុស្ស។

យុទ្ធសាស្ដ្រមួយក្នុងចំណោមយុទ្ធសាស្ដ្រដែលមានប្រសិទ្ធភាព គឺការចាក់បញ្ជូល Wolbachia ដែលជាបាក់តេរីរារាំងការឆ្លងជំងឺគ្រុនឈាមពីធម្មជាតិចូលទៅក្នុងពងមូសញី ហើយវានឹងចម្លងបាក់តេរីនោះទៅសត្វមូសច្រើនជំនាន់ទៀត។

គួរឲ្យដឹងថា អ្នកវិទ្យាសាស្ដ្រអូស្ដ្រាលីរូបនេះ ទទួលបានការចាប់អារម្មណ៍លើកដំបូងកាលពីខែមីនា នៅពេលដែលគាត់បានបង្ហោះរូបថតនៃដៃរបស់គាត់ ដែលពោលពេញទៅដោយស្នាមកន្ទួល បន្ទាប់ពីត្រូវបានមូសញីប្រមាណ ៥,០០០ក្បាលជញ្ជក់ឈាមក្នុងមួយថ្ងៃ ដោយបាត់បង់ឈាមអស់ ១៦មីលីលីត្រ។ ទន្ទឹមនឹងនេះ លោកសារភាពថា ពេលខ្លះមូសខាំអាចធ្វើឲ្យរមាស់ ប៉ុន្ដែលោកចៀសវាងមិនអេះនោះទេ។

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ពេលមូសកំពុងជញ្ជក់ឈាម
ពេលមូសកំពុងជញ្ជក់ឈាម
ដៃក្រោយពេលមូសជញ្ជក់ឈាមរួច
ដៃក្រោយពេលមូសជញ្ជក់ឈាមរួច
លោកវេជ្ជបណ្ឌិត Perran Stott-Ross
លោកវេជ្ជបណ្ឌិត Perran Stott-Ross
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T