មិនញញើត! ពលរដ្ឋចិនរាប់ពាន់នាក់ ប្រជ្រៀតគ្នាឡើងឡានក្រុងដើម្បីធ្វើដំណើរកម្សាន្ត ទាំងដែលប្រទេសកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/e5/e5a51785a23d45ff52cb9d5e218c1a5e47e81b8b.jpg
សង្គម

 ០១-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កាលពីថ្ងៃពុធទី៣០ ខែកញ្ញាម្សិលមិញនេះ ពលរដ្ឋចិនរាប់ពាន់នាក់ នៅទីក្រុង Hefei ភាគខាងកើតប្រទេសចិន បានប្រជ្រៀតគ្នារង់ចាំចូលអគារស្ថានីយឡានក្រុងដើម្បីធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាក

ចិន៖ កាលពីថ្ងៃពុធទី៣០ ខែកញ្ញាម្សិលមិញនេះ ពលរដ្ឋចិនរាប់ពាន់នាក់ នៅទីក្រុង Hefei ភាគខាងកើតប្រទេសចិន បានប្រជ្រៀតគ្នារង់ចាំចូលអគារស្ថានីយឡានក្រុងដើម្បីធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិប្រចាំឆ្នាំចំនួន៨ថ្ងៃ ដែលរាប់ចាប់ពីថ្ងៃនេះតទៅ ខណៈពេលប្រទេសកំពុងអនុវត្តវិធានការរក្សាគម្លាតឆ្ងាយពីសង្គម ដើម្បីទប់ស្កាត់ពីជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនៅតាមបណ្ដាផ្លូវនានា ក៏ដូចជាស្ថានីយរថភ្លើងក្នុងទីក្រុងផ្សេងទៀត ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាពកកស្ទះចរាចរណ៍តាមផ្លូវជាច្រើនម៉ោង និងពលរដ្ឋប្រជ្រៀតរង់ចាំចេញដំណើរផងដែរ។

ទន្ទឹមនឹងនេះដែរ ខាងក្រុមហ៊ុនដំណើរកម្សាន្ត Ctrip បានប៉ាន់ស្មានថា កំឡុងពេលឈប់សម្រាកចំនួន៨ថ្ងៃនេះ ពលរដ្ឋប្រមាណជាង៦០០លាននាក់ នឹងធ្វើដំណើរកម្សាន្ត។ ហើយប្រតិបត្តិករផ្លូវដែកវិញ ក៏បាននិយាយដែរថា ខ្លួននឹងអាចដឹកអ្នកដំណើរបានចំនួន១០៨លាននាក់ឯណោះ។

យ៉ាងណាមិញ កាលដែលពលរដ្ឋមិនគោរពតាមវិធានការរក្សាគម្លាតឆ្ងាយពីសង្គមបែបនេះ  អាចនឹងធ្វើឲ្យមានករណីឆ្លងថ្មីជាច្រើនកើតឡើង ដែលបានបង្កឲ្យមានភាពភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ពលរដ្ឋកំពុងរង់ចាំចូលអគារស្ថានីយឡានក្រុង
ពលរដ្ឋកំពុងរង់ចាំចូលអគារស្ថានីយឡានក្រុង
ពលរដ្ឋកំពុងរង់ចាំចូលអគារស្ថានីយឡានក្រុង
ពលរដ្ឋកំពុងរង់ចាំចូលអគារស្ថានីយឡានក្រុង
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
ពលរដ្ឋកំពុងរង់ចាំធ្វើដំណើរ
កកស្ទះចរាចរណ៍
កកស្ទះចរាចរណ៍
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T