Taew បានសុខជាមួយសង្សារហាយសូរហើយ Ton នៅតែបញ្ចេញអារម្មណ៍Sad បែបនេះទៀត

//s9.kh1.co/d0/d066b77724cc28b563094e03d6020af2ee5aea52.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ ខណៈឃើញ Taew កំពុងមានក្ដីសុខជាមួយសង្សារថ្មី អតីតគូស្នេហ៍នាង លោក Ton ក៏ញញឹមរីករាយជំនួសផងដែរ ប៉ុន្តែថ្មីៗនេះ លោកដូចជាមានការផុសរូបនិងដាក់ចំណងជើងប្លែកៗ មើលទៅដូចជា Sad ហាក់កាត់ចិត្តមិនទាន់បានឬយ៉ាងណា?

ថៃ៖ ត្រឡប់ទៅពេលវេលាកាលពីជាងប៉ុន្មានខែមុន រឿងរ៉ាងស្នេហារបស់តារាសម្ដែងស្រី Taew Natapohn និង Ton Arch បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រជាច្រើន មានការសោកស្ដាយជំនួសពួកគេជាខ្លាំង ដោយហេតុថា ទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ពួកគេរយៈពេលជាង១៤ឆ្នាំ បានដើរដល់ផ្លូវបំបែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកទៀត បន្ទាប់ពីបែកគ្នាជាច្រើនខែកន្លងមក ពេលនេះតារាស្រី Taew បានរកបានគូស្នេហ៍ថ្មីដែលជាកម្លោះហាយសូរ មកស្អំបេះដូងបានហើយ លើកលែងតែ Ton ប៉ុណ្ណោះ ហាក់មិនទាន់អាចធ្វើចិត្ត បើកបេះដូងទទួលអ្នកថ្មីបានដូចអតីតសង្សារនៅឡើយ។

ទន្ទឹមនឹងនេះ ខណៈ Taew កាន់តែកំពុងមានក្ដីសុខជាមួយគូស្នេហ៍ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ Ton ក៏ពិតជារីករាយជាមួយស្នាមញញឹមជូនពរនាងផងដែរ ប៉ុន្តែថ្មីៗនេះ ស្រាប់តែ Ton បានបង្ហោះរូបភាពមួយសន្លឹកលើគណនី Instagram ព្រមជាមួយនឹងចំណងជើងខ្លីៗ តែហាក់បង្កប់ភាពឈឺចាប់នៅក្នុងនោះផងដែរ។ ដោយលោកបានសរសេរថា៖ 

I cut my hair because you don't care my heart...(ខ្ញុំកាត់សក់របស់ខ្ញុំ ព្រោះអ្នកមិនចាប់អារម្មណ៍បេះដូងរបស់ខ្ញុំ)

ពាក្យពេចន៍ Ton នៅក្នុងការបង្ហោះ

យ៉ាងណាមិញ តាមរយៈរូបភាព និងពាក្យពេចន៍ដ៏គួរឲ្យអាណិតបែបនេះ ពេលដែលអ្នកគាំទ្របានឃើញហើយ ពិតជាបានធ្វើឲ្យពួកគេមានការសង្ស័យណាស់ ថាតើ Ton បានកាត់សក់ថ្មីលើកនេះដើម្បីបំភ្លេច Taew មែនឬក៏កំពុងនឹកនិងមិនទាន់កាត់ចិត្តបានពី Taew នៅឡើយឬយ៉ាងណា? ប៉ុន្តែក្នុងនាមជាអ្នកគាំទ្រ នៅតែមានការខមិនជាពាក្យលើកទឹកចិត្តដល់ Ton ជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Ton និង Taew
Ton និង Taew
Ton
Ton
Ton
Ton
រូបភាព Ton ដែលបានបង្ហោះ
រូបភាព Ton ដែលបានបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T