អាមេនីបង្ហាញនូវបំណែកយន្តហោះចម្បាំង SU-25 ដែលត្រូវបានប្រទេសតួកគីបាញ់ទម្លាក់

//s9.kh1.co/be/be2c4436f9f5a454420586cee3d3f6774118d704.jpg
សង្គម

 ០១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសអាមេនីបាន​​បង្ហោះរូបភាពនៅបណ្តាលផ្សព្វផ្សាយរដ្ឋរបសខ្លួន​ ដែលបង្ហាញពីបំណែកនៃយន្តហោះចម្បាំង SU-25 ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះតួកគី F-16 កាលពីថ្ងៃទី ២៩ ខែកញ្ញា

យេរេវ៉ាន៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសអាមេនីបាន​​បង្ហោះរូបភាពនៅបណ្តាញផ្សព្វផ្សាយរដ្ឋរបស់ខ្លួន​ ដែលបង្ហាញពីបំណែកនៃយន្តហោះចម្បាំង SU-25 ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះតួកគី F-16 កាលពីថ្ងៃទី ២៩ ខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃដដែលក្រសួងការពារជាតិ​អាមេនី ក៏បានបង្ហាញ​ឈ្មោះឧត្តមសេនីយ៍ Valeri Danelin​ ដែលជាពីឡុតស្លាប់នៅក្នុងយន្តហោះ SU-25 ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសតួកគីនិងអាស៊ែបៃ​សង់ បានបដិសេធដោយលើកឡើងថា វាគឺជារឿងមិនពិត​។

គួរជម្រាបដែថា ការប្រយុទ្ធគ្នារវាងអាមេនី និងកងកម្លាំងអាស៊ែបៃសង់ នៅតំបន់មានជម្លោះ​ ​ណាហ្គោណូ ការ៉ាបាក់ ​បានឈានចូលដល់ថ្ងៃទីបួនត្រឹមថ្ងៃពុធម្សិលមិញនេះ។ ហើយពលរដ្ឋស្លូតត្រង់ ក៏ដូចជាកងកម្លាំងរបស់ភាគីទាំងសងខាង ត្រូវគេរាយការណ៍មកថា បានស្លាប់និងរបួសរាប់សិបនាក់៕

បំណែកយន្តហោះ SU-25
បំណែកយន្តហោះ SU-25
អាមេនីអះអាងថា យន្តហោះចម្បាំង F-16 របស់តួកគី​ បានហោះចូលដែនអាកាស​របស់ខ្លួន ហើយបាញ់ទម្លាក់ហោះ SU-25
អាមេនីអះអាងថា យន្តហោះចម្បាំង F-16 របស់តួកគី​ បានហោះចូលដែនអាកាស​របស់ខ្លួន ហើយបាញ់ទម្លាក់ហោះ SU-25
តួកគី​ជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកគាំទ្រអាស៊ែបៃសង់លើជម្លោះ​ នៅតំបន់​​ ​ណាហ្គោណូ ការ៉ាបាក់ នេះ
តួកគី​ជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកគាំទ្រអាស៊ែបៃសង់លើជម្លោះ​ នៅតំបន់​​ ​ណាហ្គោណូ ការ៉ាបាក់ នេះ
ពីឡុតម្នាក់ស្លាប់ 
ពីឡុតម្នាក់ស្លាប់ 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T