Man City កំពុងអន្ទងចង់បានកីឡាករឆ្នើមពីក្រុមខ្លាំង FC Bayern Munich និង Ajax

//s9.kh1.co/fb/fbbdcff1d2c0aa7d1a623d67613d8b20c658fdb2.jpg
កីទ្បា

 ០១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍ពី Dailymail លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City ចង់បន្ថែមខ្សែការពារឆ្វេងដល់ក្រុមរបស់លោកនៅរដូវក្តៅនេះ ព្រោះតែនៅមានចន្លោះប្រហោងនៅតំបន់មួយនេះ។

តាមរបាយការណ៍ពី Dailymail លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City ចង់បន្ថែមខ្សែការពារឆ្វេងដល់ក្រុមរបស់លោកនៅរដូវក្តៅនេះ ព្រោះតែនៅមានចន្លោះប្រហោងនៅតំបន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ក្លិប Man City បានចំណាយប្រាក់យ៉ាងច្រើនទៅលើខ្សែការពារកណ្តាល Ruben Diaz រួមជាមួយ Nathan Ake នៅក្នុងទីផ្សារដោះដូរកីឡាករថ្មីៗនេះ។ ឥឡូវនេះ ពួកគេចង់បានខ្សែការពារឆ្វេងដើម្បីយកមករួមជើងគ្នា Benjamin Mendy ដែលមានកីឡាករ២រូបដែលក្លិបកំពុងដាក់រ៉ាដាតាមអន្ទងទិញយក។

ខ្សែការពារកណ្តាល Ruben Diaz
ខ្សែការពារកណ្តាល Ruben Diaz

គោលដៅសំខាន់របស់ពួកគេនោះគឺកីឡាករ David Alaba មកពីក្លិប Bayern Munich និង Nicolas Tagliafico មកពី Ajax គឺជាគោលដៅសំខាន់។ កីឡាករ David Alaba នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ព្រោះគាត់បានបដិសេធមិនចុះកុងត្រាថ្មីជាមួយ Bayern Munich ឡើយ។

កីឡាករ David Alaba
កីឡាករ David Alaba

យ៉ាងណាមិញ កីឡាករទាំងពីរមានវ័យ ២៨ ឆ្នាំដូចគ្នា ដែលហាក់បីដូចជារាងជ្រេជាងកីឡាករដែលទើបតែចុះហត្ថលេខាយកមកប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវបានធ្វើឡើង ព្រោះតែត្រូវការកីឡាករដែលអាចមកបំពេញចន្លោះប្រហោងកន្លែងដែលខ្វះខាត៕

កីឡាករ Nicolas Tagliafico
កីឡាករ Nicolas Tagliafico

ប្រភពTribal football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T