អង្គការ NASA និងទីភ្នាក់ងារអវកាស SpaceX កំណត់យក ថ្ងៃទី៣១ ខែតុលា សម្រាប់បើកបេសកកម្មដ៏អស្ចា្យមួយ

//s9.kh1.co/60/608e654c69f216b8ea4dbcc813f00d08459670fe.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារសារព័ត៌មានរបស់អង្គការណាសា​ (NASA) និងទីភ្នាក់ងារអវកាសអាមេរិក SpaceX បានកំណត់ទិសដៅនៅវេលាម៉ោង ២ និង ៤០ នាទីព្រឹកថ្ងៃទី ៣១ ខែតុលាសម្រាប់ការបើកបេសកកម្មយានអវកាស SpaceX Crew-១ របស់ទីភ្នាក់ងារនេះជាមួយអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS)

សហរដ្ឋអាមេរិក៖ តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានរបស់អង្គការណាសា​ (NASA) និងទីភ្នាក់ងារអវកាសអាមេរិក SpaceX បានកំណត់ទិសដៅនៅវេលាម៉ោង ២ និង ៤០ នាទីព្រឹកថ្ងៃទី ៣១ ខែតុលាសម្រាប់ការបើកបេសកកម្មយានអវកាស SpaceX Crew-១ របស់ទីភ្នាក់ងារនេះជាមួយអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS)។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អវកាសយានិក Michael Hopkins, Victor Glover, និង Shannon Walker នៃអង្គការ NASA និងអវកាសយានិក Soichi Noguchi នៃទីភ្នាក់ងាររុករកអវកាសជប៉ុននឹងត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍នៅលើយានអវកាស SpaceX Crew Dragon នៅលើរ៉ុកែត Falcon ៩ តាមរយៈ Launch Complex ៣៩A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងរដ្ឋ Florida​ សហរដ្ឋអាមេរិក ។

អង្គការណាសា​ (NASA)
អង្គការណាសា​ (NASA)

ទីភ្នាក់ងារអវកាសណាសាបានលើកឡើងថា ការបាញ់បង្ហោះនេះគឺជាលើកទីមួយដែលនាវិកអន្តរជាតិនឹងហោះហើរនៅលើរ៉ុកែតនិងយានអវកាសអាមេរិកមួយដែលមានការទទួលស្គាល់ពី NASA ។​​​​​ បន្ទាប់ពីការបាញ់បង្ហោះយានអវកាស Crew-១ គឺនឹងទៅដល់ស្ថានីយ៍អវកាសសម្រាប់បេសកកម្មវិទ្យា​​សាស្ត្ររយៈពេល ៦ ខែនៅលើមន្ទីរពិសោធន៍គន្លងគោចរ។

NASA គឺកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យទិន្នន័យដែលចាំបាច់មុនពេលទទួលបានវិញ្ញាបនប័ត្របន្ទាប់ពីការហោះហើរសាកល្បងរបស់ទីភ្នាក់ងារ SpaceX Demo-២ ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ហើយបានវិលត្រឡប់មកវិញនៅថ្ងៃទី ២ ខែសីហាឆ្នាំនេះ។ ការវិលត្រឡប់នៃការហោះហើរសាកល្បងជាមួយអវកាសយានិកពីរនាក់មកពី ISS បានកត់សម្គាល់នូវការធ្លាក់ចុះដំបូងនៃយានអវកាសអាមេរិកនាពេល ៤៥ ឆ្នាំ។

ក្រុមហ៊ុនបានសរសេរលើបណ្តាញសង្គម Twitter ថា “ការបណ្តុះបណ្តាលអវកាសយានិករបស់ SpaceX ដែលនឹងធ្វើប្រតិបត្ដិការហោះហើរដំបូងរបស់យាន្ត Dragon ត្រូវបានបញ្ចប់! នៅពេលដែលនាវិកមកដល់សម្រាប់ការរៀបចំត្រៀមមុននៅឯកន្លែងបាញ់បង្ហោះ ពួកគេនឹងចូលរួមក្នុងសកម្មភាពនៃក្រុមប្រតិបត្ដិការបើកការបាញ់បង្ហោះ”។

រូបតំណាង
រូបតំណាង

កម្មវិធីនាវិកពាណិជ្ជកម្មនាវិករបស់ NASA បានធ្វើការជាមួយក្រុមហ៊ុនឧស្សាហកម្មយានអវកាសអាមេរិកជាច្រើនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍប្រព័ន្ធផ្កាយរណបមនុស្សនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១០។ ក្នុងគោលដៅដើម្បីទទួលបានសុវត្ថិភាពនិងអាចចូលដំណើរការបានពី ISS ប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាន និងជំរុញឈានដល់ការដំណើរការពាណិជ្ជកម្មទៅកាន់ទិសដៅតាមគន្លងជុំវិញផែនដីដែលសក្តានុពលទាប។

អង្គការណាសាបានជ្រើសរើសយកយន្ដហោះប៊ូអ៊ីង (Boeing) និងយានអវកាស SpaceX នៅខែកញ្ញាឆ្នាំ ២០១៤ ដើម្បីនាំនាវិកទៅកាន់ ISS ពីសហរដ្ឋអាមេរិក។

យានអវកាសរ៉ុកកែតនិងប្រព័ន្ធពាក់ព័ន្ធទាំងនេះនឹងផ្ទុកអវកាសយានិករហូតដល់ទៅ ៤ នាក់សម្រាប់បេសកកម្មរបស់អង្គការណាសាដែលមាននាវិកស្ថានីយ៍អវកាសចំនួន ៧ នាក់ដើម្បីបង្កើនពេលវេលាយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រលើមន្ទីរពិសោធន៍គន្លងតារា៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T