សម្បុរស្រអែមមែន តែស្អាតពេល កែ ចាន់កេសី តែងឈុតកូនក្រមុំប្លែក មើលសឹងមិនស្គាល់

//s9.kh1.co/ca/ca0a1ccf3d504775c36d6e9d9169508b3666aa11.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាប៉ូដែលស្រីដ៏ល្បីឈ្មោះ កញ្ញា កែ ចាន់កេសី កាន់តែមានរូបសម្ផស្សស្រស់ស្អាតប្លែកជាងពេលមុនៗ ខណៈជោគជ័យលើវិថីហ្វេសស៊ិននេះ។

ភ្នំពេញ៖ គ្រាន់តែលឺតារាម៉ូដែលស្រីស្បែកខ្មៅស្រអែម ប្រិយមិត្តអ្នកអានច្បាស់ជានឹកឃើញដល់ កញ្ញា កែ ចាន់កេសីមុនគេ ដោយនាងជាតារាម៉ូដែលមួយរូបខំតស៊ូដើរលើវិថីមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ រហូតទទួលបានប្រជាប្រិយភាព និងជោគជ័យលើវិស័យសិល្បៈដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងភាពជោគជ័យ តារាស្រីរូបនេះ មានទាំងទេពកោសល្យ និងសមត្ថភាព អាចសម្ដែង និងដើរម៉ូតបានយ៉ាងល្អ ដែលនាងតែងតែមានការសរសើរច្រើន ពីមហាជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលរូបសម្ផស្សកញ្ញា កែ ចាន់កេសី នាពេលនេះវិញ ឃើញថាតារាស្រីរាងខ្ពស់ស្រឡះរូបនេះ រឹតតែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន មិនថាមុខមាត់ ស្បែកនោះទេ ជាពិសេស ស្ទាយ៍តុបតែងខ្លួន ក៏ទាន់សម័យ លេចធ្លោគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ មិនតែប៉ុណ្ណោះ គ្រប់ពេលតារារូបនេះ រៀបចំខ្លួនម្ដងៗ ពិតជាស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំង ដោយពេលនេះ នាងកាន់តែវិត្តន៍ខ្លួនជាងមុន ខណៈពេលចូលសិល្បៈអស់រយៈពេលច្រើនឆ្នាំមកនេះ។ 

ក្នុងនោះដែរ ទស្សនិកជន និងហ្វេនតារាម៉ូដែលស្រីរូបនេះ ធ្លាប់តែឃើញនាងតុបតែងខ្លួនបែបស៊ិចស៊ី មានស្ទាយ៍ប្លែកៗបែបហ្វេសស៊ិន តែពេលនេះតារារូបនេះ បានផ្លាស់ប្ដូរមកស្លៀកនៅឈុតកូនក្រមុំបែបនារី៏ខ្មែរ មើលទៅពិតជាប្លែកភ្នែក ហើយស្រស់សោភា សមសួនខ្លាំង មើលសឹងតែមិនស្គាល់ថែមទៀតផង មិនថាទម្រង់មុខ ឬរូបរាងនោះទេ។

ជាមួយគ្នានេះដែរ បន្ទាប់ពីមហាជនបានឃើញសម្រស់ថ្មី កញ្ញា កែ ចាន់កេសី ស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរនេះរួច ពួកគេបានលាន់មាត់សរសើរពីរូបឆោមនាងសឹងតែមិនដាច់ពីមាត់គ្រប់ៗគ្នា៕

ប្រភពរូបភាព៖ ប្រសិទ្ធសិរី សំអាងការ Embellishment

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
កញ្ញា កែ ចាន់កេសី 
កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
កញ្ញា កែ ចាន់កេសី 
កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
  កញ្ញា កែ ចាន់កេសី 
កែ ចាន់កេសី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T