នេះបានហៅថាក្បាលរឹងដូចដែក! បុរសម្នាក់ ប្រើក្បាលដំបំបែកគ្រាប់វាល់ណឺតចំនួន២៥៤គ្រាប់ ក្នុងរយៈពេលតែ១នាទី (មានវីដេអូ)

//s9.kh1.co/cd/cd8d7e74fa6dadb7a3809b3f3bf09e1abc913a15.jpg
សង្គម

 ៣០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិប៉ាគីស្ថានម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយប្រើក្បាលរបស់គាត់ដំបំបែកគ្រាប់វាល់ណឺត (Walnut) ចំនួនរហូតដល់ទៅ ២៥៤គ្រាប់

អុីតាលី៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស (Guinness World Record) ដោយប្រើក្បាលរបស់គាត់ដំបំបែកគ្រាប់វាល់ណឺត (Walnut) ចំនួនរហូតដល់ទៅ ២៥៤គ្រាប់ ក្នុងកម្មវិធីប្រកួតប្រជែងមួយ តទល់នឹងដៃគូដែលជាជនជាតិឥណ្ឌា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំណត់ត្រាពិភពលោកហ្គីនណេស បានឲ្យដឹងថា លោក Muhammad Rashid មកពីប្រទេសប៉ាគីស្ថាន និងលោក S. Navin Kumar មកពីប្រទេសឥណ្ឌា បានបង្ហាញខ្លួននៅក្នុងកម្មវីធីរបស់អង្គការរក្សាកំណត់ត្រា ក្នុងកម្មវីធីទូរទស្សន៍  La Notte dei Record ក្នុងប្រទេសអុីតាលី ដោយធ្វើការប្រកួតជាមួយគ្នា ដើម្បីស្វែងរកអ្នកខ្លាំងគ្រងតំណែងជើងឯកពិភពលោក។

ជាក់ស្ដែង ក្រោមការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បានរកឃើញថា លោក Rashid គឺជាម្ចាស់ឯតទគ្គកម្មពិភពលោក ដែលអាចប្រើក្បាលរបស់គាត់ដំបំបែកគ្រាប់វាល់ណឺតចំនួន ២៥៤គ្រាប់ ក្នុងរយៈពេលតែនាទីប៉ុណ្ណោះ បើធៀបនឹងលោក Kumar បានចំនួនត្រឹមតែ ២៣៩គ្រាប់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បេក្ខជនប្រកួតប្រជែងទាំងពីរ
បេក្ខជនប្រកួតប្រជែងទាំងពីរ
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T