ព្រោះបារម្ភកូនៗ ក្រោយ Brad Pitt មកពីដើរលេងជាមួយស្រីក្មេង Angelina ដាស់តឿនរឿងមួយ

//s9.kh1.co/f3/f3ed183d4846adc98e6b8200f8735142d4bccc77.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អីយ៉ាស់ Angelina Jolie ភ័យបារម្ភខ្លាំងសុវត្ថិភាពកូនៗរបស់ខ្លួន ត្រូវជួបជាមួយនឹងឪពុក ដែលទើបដើរលេងជាមួយសង្សារក្មេង Nicole Poturalski។

បរទេស៖ ក្នងរយៈពេលប៉ុន្មានថ្ងៃនេះ តារាសម្តែងជើងចាស់ Angelina Jolie បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនូវសុវត្ថិភាពរបស់ កូនៗរបស់ខ្លួន ដែលត្រូវជួបជាមួយឪពុករបស់ ក្រោយុទើបតែធ្វើដំណើរកម្សាន្តជាមួយ មិត្តស្រីក្មេងដែលជាតារាម៉ូដែលរបស់អាល្លឹម៉ង់ Nicole Poturalski ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពី Brad Pitt ត្រឡប់មកពីប្រទេសបារាំងជាមួយមិត្តស្រីក្មេងវិញ Angelina Jolie ក៏បានប្រាប់ឲ្យអតីតប្តីរបស់ខ្លួននៅដាច់ដោយឡែកពីកូនតូចៗចំនួន១៤ថ្ងៃសិនទៅ ដោយសារតែខ្លាច កូនៗឆ្លងវីរុសកូវីដ១៩ ចំណែកឯ ខាងឪពុកវិញ ក៏បានទទួលសំណើរមួយនេះនឹង ព្រមធ្វើតាមដោយសេចក្តី ពេញចិត្តនិង យល់ហេតុផល ដែលអតីតប្រពន្ធបង្គាប់ផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនក៏បានសរសើរអំពីទឹកចិត្តរបស់អតីតប្តីប្រពន្ធ Angelina Jolieនិង Brad Pitt ទោះបីលែងលះគ្នាដាច់ស្រេច ក៏ពិតមែនក៏ប៉ុន្តែនៅមានរាប់អានគ្នាបាន ដូចជាមិត្តភក្តិដែលជិតស្និទ្ធនឹងគ្នាផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Angelina Jolieនិង កូនៗ
Angelina Jolieនិង កូនៗ
Angelina Jolieនិង កូនៗ
Angelina Jolieនិង កូនៗ
Angelina Jolieនិង កូនៗ
Angelina Jolieនិង កូនៗ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T