គ្រូជម្រើសជាតិព័រទុយកាល់ថា Ronaldo នឹងសម្រេចចិត្តចូលនិវត្តន៍ដោយសាររឿងមួយនេះ

//s9.kh1.co/0a/0af13393c55d19d003278e18aaa88838ddda2a16.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រូជម្រើសជាតិព័រទុយកាល់ថា Ronaldo អាចនឹងចូលនិវត្តន៍ ពេលណាដែលរាយកាយរបស់គេចុះខ្សោយ

បរទេស៖ បើទោះបីជាមានវ័យ៣៥ឆ្នាំទៅហើយក្ដី ក៏កីឡាករ Cristiano Ronaldo នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អមិនចាញ់ខ្សែប្រយុទ្ធក្មេងៗដែលកំពុងឡើងជើងខ្លាំងនោះទេ។​ ហើយសម្រាប់ពីរប្រកួតដំបូងនៅលីកកំពូល Serie A រដូវកាលថ្មីនេះ រូបគេរកបាន៣គ្រាប់ឲ្យ Juventus រួចទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

យ៉ាងណាមិញនៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយកាល់លោក Fernando Santos បានបញ្ជាក់ថា Ronaldo នឹងចូលនិវត្តន៍ពីអាជីពជាកីឡាករនៅពេលដែលរាងកាយរបស់គេចុះខ្សោយ។ 

  លោក Fernando Santos និង Cristiano Ronaldo
  លោក Fernando Santos និង Cristiano Ronaldo

Ronaldo អាចនៅបន្តលេងជាកីឡាករអាជីពរហូតដល់រូបគេឈានដល់វ័យ៤០ឆ្នាំ ប៉ុន្តែតារាឆ្នើមរូបនេះអាចនឹងចូលនិវត្តន៍លឿនជាងនេះប្រសិនបើរាងកាយរបស់គេចុះខ្សោយនោះ។ Ronaldo ជាកីឡាករមួយរូបដែលមិនធ្វើឲ្យកេរ្តិ៍ឈ្មោះជាកំពូលខ្សែប្រយុទ្ធរបស់គេបាត់បង់នោះទេ។ នៅពេលណាដែលដឹងថារាងកាយរបស់គេមិនអាចលេងបានក្នុងកម្រិតកំពូលមួយនោះ Ronaldo អាចនឹងសម្រេចចិត្តចូលនិវត្តន៍មិនខាន។

  លោក Fernando Santos
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ដោយឡែក Ronaldo ក៏បានធ្វើការបញ្ជាក់ពីអនាគតរបស់គេប្រាប់សារព័ត៌មាន Marca កាលពីដើមឆ្នាំនេះផងដែរថា៖ 

រាយកាយមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើចិត្តរបស់ខ្ញុំ។ ខ្ញុំជឿជាក់ថារាងកាយរបស់ខ្ញុំអាចនៅលេងបានក្នុងកម្រិតកំពូលមួយ​ រហូតដល់អាយុ៤០ឆ្នាំ ប៉ុន្តែប្រសិនបើចិត្តរបស់ខ្ញុំចង់ឈប់នៅពេលណាមួយ ខ្ញុំនឹងឈប់នៅពេលនោះ៕​

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T