ចម្លែកណាស់! អ្នកវិទ្យាសាស្ត្រទើបតែបង្ហាញ ភពក្រៅដ៏សែនក្ដៅមួយ វិលជុំវិញផ្កាយពណ៌ខៀវ

//s9.kh1.co/34/34f302172bef4ef626b71abfc5a244d264a31d6b.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វាត្រូវបានអ្នកវិទ្យាសាស្ត្រប្រៀបប្រដូចទៅនឹង ភពព្រហស្បតិ៍ប៉ុន្តែក្ដៅខ្លាំង។

បរទេស៖ ភពក្រៅដែលមានសីតុណ្ហភាពក្ដៅខ្លាំង ដែលអាចធ្វើឲ្យដែកពីអង្គធាតុរឹងប្រែក្លាយទៅជាឧស្ម័ន ត្រូវបានគេរកឃើញវិលជុំវិញផ្កាយ ដែលមានចម្ងាយ៣២២ឆ្នាំពន្លឺ ក្នុងតារានិករ Libra។ ការសង្កេតនេះត្រូវបានធ្វើឡើងដោយបេសកកម្ម Cheops របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ឬតាមផ្កាយរណប Characterising Exoplanet Satellite។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពមួយនេះគឺជាកន្លែងសង្កេតដំបូងគេសម្រាប់បេសកកម្មនេះ ដែលចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០១៩។ បើទោះបីភពនេះត្រូវបានគេកឃើញនៅឆ្នាំ២០១៨ បេសកកម្ម Cheops បានផ្ដល់ព័ត៌មានបន្ថែមទៀត អំពីភពចម្លែកនេះ។ Cheops មានបេសកកម្មដ៏ប្លែកមួយ ដែលអាចតាមដានផ្កាយនានា ដែលមានភពវិលជុំវិញ ហើយតាមកំណត់សំគាល់ភពទាំងនោះ។

ភពឧស្ម័នយក្សដ៏ចម្លែក ដែលបានគោចរជុំវិញផ្កាយពណ៌ខៀវ
ភពឧស្ម័នយក្សដ៏ចម្លែក ដែលបានគោចរជុំវិញផ្កាយពណ៌ខៀវ

ភពនេះដែលត្រូវបានគេដាក់ឈ្មោះថា WASP-189 b គឺត្រូវបានគេចាត់ទុកថា ជាភពក្រៅដែលមានសីតុណ្ហភាពក្ដៅបំផុត ដែលបានរកឃើញ។ ភព WASP-189 b ត្រូវបានអ្នកវិទ្យាសាស្ត្រប្រៀបប្រដូចទៅនឹង ភពព្រហស្បតិ៍ប៉ុន្តែក្ដៅខ្លាំង។ ខណៈពេលដែលភពក្រៅនេះគឺជាភពឧស្ម័នយក្ស ដែលស្រដៀងគ្នានឹងភពព្រហស្បតិ៍ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង វាមានសីតុណ្ហភាពក្ដៅជាង ពីព្រោះវាស្ថិតនៅជិតផ្កាយរបស់វាពេក។

ភពនេះប្រើរយៈពេល២.៧ថ្ងៃនៃផែនដី ដើម្បីគោចរផ្កាយរបស់វាបានមួយជុំ។ បន្ថែមពីនេះ ភពក្រៅមួយនេះស្ថិតនៅជិតផ្កាយរបស់វា ជាងពីផែនដីទៅព្រះអាទិត្យ ចំនួន២០ដង។ ទន្ទឹមនឹងនេះ ផ្កាយរបស់វាមានទំហំធំជាងព្រះអាទិត្យរបស់យើង ហើយក្ដៅជាងព្រះអាទិត្យរបស់យើង២,០០០អង្សា។ ដូច្នេះវាបណ្ដាលឲ្យផ្កាយនេះ មើលទៅពណ៌ខៀវ ជាជាងពណ៌លឿងឬស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T