​តួកគីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសអាមេនី

//s9.kh1.co/10/10c6756eccbe09a85938828e3f69610bffecee4c.jpg
សង្គម

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

អាមេនី​អះអាងថា យន្តហោះចម្បាំងរបស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះតួកគី ​កំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងអាស៊ែបៃសង់ នៅតំបន់មានជម្លោះ​ ​ណាហ្គោណូ ការ៉ាបាក់

យេរេវ៉ាន៖ ប្រទេសអាមេនី​អះអាងថា យន្តហោះចម្បាំងរបស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះតួកគី ​កំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងអាស៊ែបៃសង់ នៅតំបន់មានជម្លោះ​ ​ណាហ្គោណូ ការ៉ាបាក់ (Nagorno-Karabakh) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួកគឺបានបដិសេធ ចំពោះការអះអាងរបស់អាមេនី
តួកគឺបានបដិសេធ ចំពោះការអះអាងរបស់អាមេនី

ក្រសួងការបរទេសអាមេនីបាននិយាយថា យន្តហោះចម្បាំង F-16 របស់តួកគី​ បានហោះចូលដែនអាកាសប្រទេសអាមេនី ហើយបាញ់ទម្លាក់ហោះ SU-25 ដែលទិញពីសូវៀត បណ្តាលឱ្យពីឡុតម្នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី តួកគីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកគាំទ្រអាស៊ែបៃសង់លើជម្លោះនេះ បានចេញមុខបដិសេធដោយលើកឡើងថា វាគឺជារឿងមិនពិត​។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេនី និងអាស៊ែបៃសង់ បានកើតឡើងកាលពីថ្ងៃអាទិត្យ
ការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេនី និងអាស៊ែបៃសង់ បានកើតឡើងកាលពីថ្ងៃអាទិត្យ

ណាហ្គោណូ ការ៉ាបាក់ គឺជាតំបន់មួយដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ​ ថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃសង់។ ប៉ុន្តែ​​នៅកំឡុង​សម័យសង្គ្រាម​​ពេលដែលសហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១ តំបន់នេះបានប្រកាសផ្តាច់ខ្លួនចេញអាស៊ែបៃសង់ ហើយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ពលរដ្ឋអាមេនី។

 មេដឹកនាំប្រទេសទាំងពីរ បានច្រានចោល​​កិច្ចចរចាសន្តិភាព ខណៈកម្លោះនៅតែបន្ត
 មេដឹកនាំប្រទេសទាំងពីរ បានច្រានចោល​​កិច្ចចរចាសន្តិភាព ខណៈកម្លោះនៅតែបន្ត

គួរជម្រាបដែរថា ​ជម្លោះប្រដាប់អាវុធរវាងអាស៊ែបៃសង់និងអាមេនី​នៅតំបន់ការ៉ាបាក់ ដែលចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបណ្តាលឱ្យមនុស្ស​ជិត ១០០នាក់ ត្រូវស្លាប់បាត់បង់ជីវិត។ ហើយខណៈដែលតួកគីបានបង្ហាញការគាំទ្រ​អាស៊ែបៃសង់ដោយបើកចំហ រុស្ស៊ីដែលមានមូលដ្ឋានទ័ពនៅប្រទេសអាមេនី តែក៏មាន​ទំនាក់ទំនងជិតស្និទ្ធជាមួយ​​អាស៊ែបៃសង់ផងនោះ ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕

មនុស្សរាប់រយនាក់ បានស្លាប់និងរបួស
មនុស្សរាប់រយនាក់ បានស្លាប់និងរបួស
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T