ឡូយណាស់! តារាប្រុសថៃទាំង ៧ រូបនេះមានមិត្តស្រីសុទ្ធតែជាកូនកាត់

//s9.kh1.co/71/71c6b4f9b1f45e201606cbcbc9f4cf04d1d03899.jpg
នារី

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសថៃទាំង ៧ រូបនេះមានមិត្តស្រីសុទ្ធតែកូនកាត់!

ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយថា តារាប្រុសស្រីថៃល្បីៗជាច្រើនរូប គឺជាគូស្នេហ៍នឹងគ្នា ពិសេសពួកគេតែងតែបើកបង្ហាញឲ្យអ្នកគាំទ្របានដឹង ដោយគ្មានលាក់លៀមទៀតផង។ ចុះធ្លាប់ដឹងឬទេថា តើតារាប្រុសៗរូបណាខ្លះ ដែលមានមិត្តស្រីជាកូនថៃកាត់សាសន៍ផ្សេងៗ?
១. Ken Phupoom
លោក Ken មានទំនាក់ទំនងជាមួយនឹងតារាស្រី Esther ជាកូនកាត់ថៃ- ម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកទាំងពីរស្រលាញ់គ្នារយៈពេល ៥ ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ken Phupoom និងមិត្តស្រី
Ken Phupoom និងមិត្តស្រី

២. Ter Chantavit
សម្រាប់លោក Ter ដែលគេគ្រប់គ្នាស្គាល់ថា ជាគូស្នេហ៍ជាមួយនឹងតារាស្រីដ៏ល្បីល្បាញ Mai Davikah ដែលនាងជាកូនកាត់ថៃ-បែលហ្ស៊ិក។

Ter Chantavit និងមិត្តស្រី
Ter Chantavit និងមិត្តស្រី

៣. Nadech Kugimiya
រីឯលោក Nadech ជាគូស្នេហ៍ជាមួយនឹងតារាស្រី Yaya Urassaya។ ហើយ Yaya ជាកូនកាត់ថៃ-ន័រវេស។

Nadech Kugimiya និងមិត្តស្រី
Nadech Kugimiya និងមិត្តស្រី

៤. Mark Prin
ដោយឡែកគូស្នេហ៍ Mark Prin និង Kimberley វិញមានទំនាក់គ្នារយៈពេល ៧ ឆ្នាំហើយ។ Kimberley ជាកូនកាត់ថៃ-អាល្លឺម៉ង់។

Mark Prin និងមិត្តស្រី
Mark Prin និងមិត្តស្រី

៥. Weir Sukollawat
លោក Weir ក៏មានទំនាក់ទំនងជាមួយតារាថៃ ដែលជាកូនកាត់ថៃ-អង់គ្លេសគឺ Bella Ranee អស់រយៈពេល ៨ ឆ្នាំមកហើយ។

Weir Sukollawat និងមិត្តស្រី
Weir Sukollawat និងមិត្តស្រី

៦. Kao Jirayu
រីឯគូស្នេហ៍ថ្មីថ្មោងរវាងលោក Kao Jirayu និង Vee Violette ដែលនាងគឺជាជនជាតិកាត់ថៃ- បែលហ្ស៊ិក។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះចាប់ផ្តើមមានទំនាក់ទំនងគ្នាកាលពីចុងឆ្នាំ ២០១៩។

Kao Jirayu និងមិត្តស្រី
Kao Jirayu និងមិត្តស្រី

៧. God Jirayu

ដោយឡែកលោក God វិញក៏មានទំនាក់ទំនងជាមួយកូនកាត់ថៃ-អាល្លឺម៉ង់ ដែរ ប៉ុន្តែមិត្តស្រីរបស់លោកមិនមែនជាតារាឡើយ៕

God Jirayu និងមិត្តស្រី
God Jirayu និងមិត្តស្រី
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T