ធានាថាអ្នកគាំទ្រភ្ញាក់ផ្អើល ចំពោះការវិលត្រលប់សាជាថ្មីរបស់តារាស្រីល្បីៗទាំង ៥ រូប សម្រាប់រឿងភាគថ្មីៗក្នុងឆ្នាំ ២០២០ នេះ

//s9.kh1.co/17/179582db8dc87c573e824244c24248a9e1351795.jpg
នារី

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការវិលត្រលប់ជាថ្មីរបស់តារាស្រីល្បីៗទាំង ៥ រូបក្នុងរឿងភាគថ្មីៗក្នុងឆ្នាំ ២០២០ នេះ

ថៃ៖ បន្ទាប់ពីបាត់មុខតារាស្រីល្បីទាំង ៥ រូបនេះអស់រយៈពេលធំក្តី ប៉ុន្តែហ្វេនៗនៅតែនឹករលឹកគាំទ្រ និងរង់ចាំការវិលត្រលប់មកសម្តែងរឿងភាគថ្មីៗផងដែរ។ តួយ៉ាងកាលពីពេលថ្មីៗនេះ តារាស្រីល្បីៗទាំង ៥ រូបបានប្រកាសនឹងវិលត្រលប់ការសម្តែងជាថ្មី ជាមួយនឹងអ្វីថ្មីៗសម្រាប់ហ្វេនៗមិនឲ្យខកបំណងឡើយ។ តើតារាស្រីរូបណាខ្លះ ដែលនឹងត្រលប់មកសម្តែងជាថ្មីក្នុងពេលឆាប់ៗនេះ? 
១. Aff Taksaorn

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្តែងស្រី Aff Taksaorn បានប្រកាសនឹងវិលត្រលប់ជាមួយការសម្តែងជាថ្មី បន្ទាប់ពីបាត់មុខរយៈពេល ៨ ឆ្នាំ។ ហើយរឿងចុងក្រោយដែលនាងបានសម្តែងមានចំណងជើងថា «Kor Kerd Mai Klai Klai Ter» របស់ទូរទស្សន៍ប៉ុស្តិ៍ ONE 31។

Aff Taksaorn
Aff Taksaorn

២. Margie Rasri

កាលពីថ្មីៗនេះ Margie បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នាងបានវិលត្រលប់ចូលសិល្បៈជាមួយការថតរឿងភាគវិញហើយ បន្ទាប់ពីបាត់មុខពីទស្សនិកជនរយៈពេល ២ ឆ្នាំ។ ហើយសម្រាប់រឿងភាគថ្មីនេះនឹងចាប់ផ្តើមថតនៅចុងឆ្នាំ ២០២០ ហើយគ្រោងនឹងចាក់ផ្សាយនៅពាក់កណ្តាលឆ្នាំ ២០២១។ 

Margie Rasri
Margie Rasri

៣. Ploy Chidjun

រីឯ Ploy Chidjun វិញចាប់ផ្តើមសម្តែងរឿងភាគថ្មីក្នុងប៉ុស្តិ៍លេខ៣ បន្ទាប់ពីនាងបាត់មុខរយៈពេល ១១ ឆ្នាំមកនេះ។

Ploy Chidjun
Ploy Chidjun

៤. Kob Suvanant
សម្រាប់ Kob ត្រលប់មកវិញជាមួយនឹងរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ បន្ទាប់ពីសម្រាកអស់ ៣ ឆ្នាំនេះ។

Kob Suvanant
Kob Suvanant

៥. Joy Sirilak
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Joy Sirilak នឹងដើរជាតួឯក នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ គឺរឿង «Buang Bai Bun»។ គួរបញ្ជាក់ផងដែរថា នាងបាត់មុខពីការសម្តែងរយៈពេល ៥ ឆ្នាំមកហើយ៕

Joy Sirilak
Joy Sirilak
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T