Justin ចិត្តដាច់ណាស់ ផ្ដាច់ទំនាក់ទំនងពីមិត្តតាំងពីក្មេង ដោយសារតែរឿង...

//s9.kh1.co/c8/c8af6be693dd2f1d2de67f74554f9af1ea7502a3.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Justin Bieber ទំនងជាកាត់ផ្តាច់ការរាប់អានជាមួយមិត្តភក្តិស្គាល់គ្នាតាំងនៅវ័យក្មេងដែរ ដោយសារតែការគាំទ្រគោលនយោបាយខុសគ្នា។

បរទេស៖ ថ្មីៗនេះ មហាជនសង្កេតឃើញថា តារាចម្រៀង Justin Bieber ទំនងជាកាត់ផ្តាច់ការរាប់អានជាមួយមិត្តភក្តិតាំងពីនៅវ័យក្មេងៗ ដោយសារតែ រឿងការប្រកាន់គោលជំហរខុសគ្នានៃរឿងនយោបាយ ទើបធ្វើឲ្យមិត្តភក្តិជិតស្និទ្ធពីរនាក់នេះមើលមុខគ្នាលែងត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មួយរយៈពេលក្រោយៗនេះ មហាជនបានសម្តែងការចាប់អារម្មណ៍ខ្លាំងក្រោយពេលដែល Justin Bieberនិង មិត្តភក្តិរាប់ឆ្នាំChristian Beadles បានប៉ះទង្គិចពាក្យសម្តីបន្តិចបន្តួចជុំវិញរឿងនយោបាយ ដោយម្ខាងជាអ្នកគាំទ្រនាយករដ្ឋមន្រ្តី Donald Trump និងម្នាក់ជាអ្នកប្រឆាំងផងដែរ។

ក្នុងនោះដែរ Christian Beadles បានបង្ហោះនៅក្នុងបណ្តាញសង្គមTwitterថា ៖

Christian Beadles៖ ខ្ញុំស្រលាញ់ប្រទេសអាមេរិកនិង មនុស្សគ្រប់ៗគ្នាដែលមានឈានជើងមកលើផែនដីនេះ ខ្ញុំមិនប្រកាន់ពណ៍សម្បុរអ្វីទាំងអស់ ខ្ញុំឃើញក្មេងរបស់ព្រះ ហើយពួកយើងបានបង្កើតរូបភាពរបស់ព្រះផងដែរ។
ពួកយើងអាចយល់ស្រប មិនយល់ស្របទៅលើរឿងនយោបាយនិង នៅតែគោរពស្រលាញ់គ្នា ប៉ុន្តែខ្ញុំនឹងសូមអភ័យទោសនូវគោលជំហរដែលខ្ញុំគាំទ្រលោក Trumpទេ
ប្រសិនជាអ្នកខឹងឬ ចង់ហៅខ្ញុំថាជាអ្នកប្រកាន់ពូជសាសន៍ក៏ហៅទៅចុះ 
ការយល់ឃើញរបស់អ្នកមិនអាច ពិពណ៌នាឬ វាយតម្លៃខ្ញុំបានឡើយ ខ្ញុំដឹងថាខ្ញុំគឺកំពុងស្ថិតនៅក្នុងភ្នែករបស់ព្រះ ដោយនេះជាអ្វីដែលខ្ញុំដឹងច្បាស់លាស់
Justin Bieber៖ មួយនេះគឺបញ្ឈឺមនុស្សម្នាក់ នេះគឺមិនមិនមែនទេ
Christian Beadles៖ សូមទោស! តើការយល់ឃើញរឿងនយោបាយរបស់ពួកយើង ធ្វើឲ្យអ្នកឈឺចាប់មែនទេ?

Christian Beadles និង Justin Bieber

ក្រោយពីនិយាយមិនបានប៉ុន្មានផង Jusin Bieber បាន Unfollow មិត្តភក្តិតាំងពីកម្សត់កម្រជាមួយគ្នានេះ នៅក្នុងTwitter ចោលទាំងគ្មានសោកស្តាយហើយ រហូតមកទល់ពេលនេះ ពួកគេទាំងពីរនាក់ក៏ មិនដែលបាននិយាយពីរឿងមិត្តភក្តិទៀតនោះដែរស្របពេលដែល សង្សារចាស់របស់គេ Selena Gomez ទើបតែចែកផ្លូវជាមួយនឹង Demi Lovato ថ្មីនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៩ បងស្រីរបស់ Christian Beadlesក៏បានចូលរួមពិធីអាពាហ៍ពិពាហ៍របស់ Justin Bieberនិង Hailey Bieberផងដែរ ដែលនរណាក៏ដឹងដែរថា រូបនាងគឺជាសង្សារចាស់របស់កូនកម្លោះតារាចម្រៀងកាណាដារូបនេះផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber 
Justin Bieber 
Christian Beadles
Christian Beadles
Caitlin Beadles
Caitlin Beadles
Caitlin Beadles Justin Bieberនិង Christian Beadles
Caitlin Beadles Justin Bieberនិង Christian Beadles
Christian Beadlesនិង Justin Bieber 
Christian Beadlesនិង Justin Bieber 
គ្រួសារChristian Beadlesនិង Justin Bieber
គ្រួសារChristian Beadlesនិង Justin Bieber
Christian Beadlesនិង Justin Bieber 
Christian Beadlesនិង Justin Bieber 
Christian Beadlesនិង Justin Bieber 
Christian Beadlesនិង Justin Bieber 
Justin Bieberនិង Caitlin Beadles កាលនៅទាក់ទងគ្នា
Justin Bieberនិង Caitlin Beadles កាលនៅទាក់ទងគ្នា
 Caitlin Beadlesនិង Justin Bieber កាលនៅទាក់ទងគ្នា
 Caitlin Beadlesនិង Justin Bieber កាលនៅទាក់ទងគ្នា
Justin Bieberនិង Caitlin Beadles កាលនៅទាក់ទងគ្នា
Justin Bieberនិង Caitlin Beadles កាលនៅទាក់ទងគ្នា
ការសន្ទនារវាង Christian Beadlesនិង Justin Bieber
ការសន្ទនារវាង Christian Beadlesនិង Justin Bieber
ការសន្ទនារវាង Christian Beadlesនិង Justin Bieber
ការសន្ទនារវាង Christian Beadlesនិង Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T