Man United បង្វែររ៉ាដាតាមទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបអធិរាជស Real Madrid

//s9.kh1.co/60/60c7e4bafbf1dc446a6aa28ab506fbca91ae41e5.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាមរបាយការណ៍ពីកាសែត AS ខ្សែប្រយុទ្ធ Luka Jovic របស់ក្លិប Real Madrid គ្រោងនឹងចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ទឹកដី Old Trafford របស់ Man United ដែលកំពុងលេចចេញជារូបរាងបណ្តើរៗ។

តាមរបាយការណ៍ពីកាសែត AS ខ្សែប្រយុទ្ធ Luka Jovic របស់ក្លិប Real Madrid គ្រោងនឹងចាកចេញពីក្លិបក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ទឹកដី Old Trafford របស់ Man United ដែលកំពុងលេចចេញជារូបរាងបណ្តើរៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីក្លិបបិសាចក្រហម ក៏នៅមានក្លិបមួយចំនួនមកពីក្របខ័ណ្ឌ Serie A ដែលមានក្លិប AC Milan, Inter Milan និង Roma សុទ្ធតែបានដាក់សំណើចង់បានខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីនេះយ៉ាងខ្លាំង។

ខ្សែប្រយុទ្ធ Luka Jovic 
ខ្សែប្រយុទ្ធ Luka Jovic 

ដោយឡែក ចំពោះក្លិបបិសាចក្រហមវិញមានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន ហើយក្លិបនេះយល់ថា ខ្សែប្រយុទ្ធរូបនេះមានតម្លៃខ្លួនតិចជាង Edison Cavani ដែលធ្លាប់ជាប់ទាក់ទងនឹងការផ្លាស់ទៅកាន់ទឹកដី Old Trafford ។

ខ្សែប្រយុទ្ធ Luka Jovic 
ខ្សែប្រយុទ្ធ Luka Jovic 

គួរឱ្យដឹងផងដែរថា ចំពោះគោលដៅរបស់ខ្សែប្រយុទ្ធ Luka Jovic ត្រូវបានគេរាយការណ៍ថា វាអាស្រ័យលើក្លិបណាដែលអាចធានាថាគាត់អាចមានលទ្ធភាពលេងបានច្រើននៅក្នុងរដូវកាលនេះផងដែរ៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T