ផ្លូវការ! ក្លិប Man City ទិញបានខ្សែការពាឆ្នើមម្នាក់ពី Benfica

//s9.kh1.co/04/04fc6884e48b6fcddcccab3f9189efb13e4f2656.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែការពារកណ្តាល Ruben Dias បានសម្រេចការផ្ទេរក្នុងកញ្ចប់ទឹកប្រាក់ ៦២ លានផោន (៧៩ លានដុល្លារ) ទៅកាន់ក្លិប Manchester City ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អឱ្យក្លិបយក្ស Benfica របស់ព័រទុយហ្កាល់។

បរទេស៖ ខ្សែការពារកណ្តាល Ruben Dias បានសម្រេចការផ្ទេរក្នុងកញ្ចប់ទឹកប្រាក់ ៦២ លានផោន (៧៩ លានដុល្លារ) ទៅកាន់ក្លិប Manchester City ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អឱ្យក្លិបយក្ស Benfica របស់ព័រទុយហ្កាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះដែរ ក្លិប Man City ក៏បានលក់ខ្សែការពារ Nicolas Otamendi ទៅក្លិប Benfica វិញផងដែរ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៤ លានផោន ស្មើនឹង (១៧ លានដុល្លារ)។

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

យ៉ាងណាមិញ សម្រាប់ខ្សែការពារវ័យក្មេង Ruben Dias ដែលទើបតែមានវ័យ ២៣ ឆ្នាំ នឹងអាចទទួលបានប្រាក់បន្ថែម ៣,៣ លានផោនទៀតពីក្លិប។ ម្យ៉ាងវិញទៀត កីឡាកររូបនេះក៏បានបន្ថែមថា គាត់សឹងតែមិនអាចរង់ចាំក្នុងការបង្ហាញសមត្ថភាពក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City បានឡើយ៕

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T