ទិញក្មេងៗមិនបាន មានតែបង្វែរទៅរកជើងចាស់វិញ! Man UTD កំពុងបើកកិច្ចចរចានាំយកខ្សែប្រយុទ្ធចាស់វស្សារូបនេះមករួមក្រុម

//s9.kh1.co/19/192f3a840239d2083ce81e9c1c42a0ea3fd3ffa7.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man Utd អាចនឹងនាំយកកីឡាករ Edinson Cavani មកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ

បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែបើកកិច្ចចរចាជាមួយតំណាងរបស់កីឡាករជើងចាស់ Edinson Cavani ដើម្បីនាំយករូបគេមកលេងនៅទឹកដី Old Trafford រដូវក្ដៅនេះ។ ក្នុងនោះដែរ Cavani អាចនឹងមកចូលរួមជាមួយលោក Ole Gunnar Solskjaer ដោយគ្មានតម្លៃខ្លួនក្រោយចប់កុងត្រាជាមួយក្លិប Paris Saint-Germain នៅចុងរដូវកាលមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

គួរឲ្យដឹងដែរថានៅក្នុងកំឡុងពេលលេងឲ្យ PSG កីឡាករវ័យ៣៣ឆ្នាំ បង្ហាញខ្លួនសរុបបាន៣០១ប្រកួត និងរកបានដល់ទៅ២០០គ្រាប់ឯណោះ។ ហើយបច្ចប្បន្ននេះរូបគេកំពុងតែព្យាយាមស្វែងរកក្លិបនៅទ្វីបអឺរ៉ុបណាមួយដែលហ៊ានចំណាយលើប្រាក់ពលកម្មដ៏ថ្លៃរបស់គេ។ 

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ក្នុងនោះក្លិប Man UTD គឺជាបេក្ខភាពមួយដែលចង់បានរូបគេមកជួយនាំលេងនៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីត្រូវបានក្លិប Borrusia Dortmund បដិសេធនឹងសំណើ៩១លានផោន (ឬប្រមាណ១១៧លានដុល្លារ) ក្នុងការទិញយកកីឡាករ Jadon Sancho មករួមក្រុមនោះ។ 

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ហើយក្រៅពី Cavani នៅមានខ្សែប្រយុទ្ធរបស់ Real Madrid ម្នាក់ទៀតគឺកីឡាករ Luka Jovic ដែលក្លិបលោក Zinedine Zidane បានស្នើឲ្យ Man UTD ធ្វើការខ្ចីជើងរូបគេមកលេងនៅ Premier League មួយរដូវកាល។ ជាក់ស្តែង Real Madrid បានដាក់សំណើផ្ទេរកីឡាករធ្លាក់កូដរូបនេះចេញ ទៅក្លិបធំៗជាច្រើនរួចមកហើយ ប៉ុន្តែមិនមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ៕ 

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T