កូនមួយស្អែកខានស្អែកហើយ តូតា ស្វីតជាមួយស្វាមី ជាមួយពាក្យទាំងនេះ

//s9.kh1.co/13/131c42e266580aecce1086c4fa24b7c8386418df.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ តូតា ហាក់មានក្ដីសុខកាន់តែខ្លាំង និងតែងតែបង្ហាញរូបភាពពេលកំពុងពរពោះជាញឹកញាប់ ពិសេសថ្មីៗនេះ នាងបានបញ្ចេញរូបភាពថ្មីៗជាច្រើន រួមនឹងពាក្យពេចន៍ស្វីតៗទៅកាន់ស្វាមីថែមទៀតផង។

ភ្នំពេញ៖ បើនិយាយដល់ជីវិតស្នេហា និងជីវិតរស់នៅឯកជនរបស់ តារាសម្ដែងស្រី ម៉ាក សែនសូនីតា (តូតា) ចាប់តាំងពីមានផ្ទៃពោះមក តារាស្រីរូបនេះក៏កាន់តែទទួលបានការមើលថែ និងការផ្ដល់កក់ក្ដៅពីប្ដីខ្លាំងមែនទែន ខណៈផ្ទៃពោះរបស់នាង កាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត ស្របពេលផ្ទៃពោះកាន់តែធំនិងជិតដល់ថ្ងៃសម្រាល តារាស្រីរូបនេះ ក៏កាន់តែបង្ហាញផ្ទៃពោះដោយថតរូបភាពជាមួយស្វាមី បង្ហាញដល់មហាជនដែលជាអ្នកគាំទ្រជាញឹកញាប់ផងដែរ។

ពិសេសកាលពីប៉ុន្មានម៉ោងមុននេះ ម៉ាក សែនសូនីតា ទើបតែបានបញ្ចេញរូបភាពថ្មីៗជាច្រើនសន្លឹកបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនបន្ថែមទៀត ដែលរូបភាពនោះដែរ ទាំងនាងនិងប្ដី ម្នាក់ៗមានការរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត បង្ហាញកាយវិការផ្អែមល្ហែមជាមួយគ្នា ពិសេសនោះ តារារូបនេះ ថែមទាំងបានពោលពាក្យពេចន៍ផ្អែមល្ហែមជាច្រើននិយាយទៅកាន់ស្វាមីជាមួយរូបភាពទាំងនោះថែមទៀតផង ដោយនាងបានរៀបរាប់ថា៖

អគុណបងដែលចូលមកក្នុងជីវិតអូន ផ្តល់គ្រប់យ៉ាងនូវសេចក្តីសុខសុភមង្គល ពិសេសអំឡុងពេលដែលអូនកំពុងពពោះ យកចិត្តទុកដាក់ ថែរក្សានឹងការពារ នឹងផ្តល់ភាពកក់ក្តៅដល់អូននឹងកូន...សូមឲ្យទង្វើរនេះមានជារៀងរហូតដល់យើងចាស់កោងខ្នងណា #ស្រលាញ់បងមិនប្រែ ។

សម្ដី ម៉ាក សែនសូនីតា 

យ៉ាងណាមិញ តាមរយៈការបង្ហោះរូបភាព រួមនឹងពាក្យដ៏ផ្អែមល្ហែម និងមានអត្ថន័យទាំងប៉ុន្មាននោះ តារាស្រីរូបនេះ ពិតជាត្រូវបានអ្នកគាំទ្រ មានការពេញចិត្ត និងសរសើរអំពីជីវិតគ្រួសារដ៏មានសុភមង្គលរបស់ពួកគេជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ម៉ាក សែនសូនីតា និងប្ដី
ពាក្យពេចន៍របស់ ម៉ាក សែនសូនីតា
ពាក្យពេចន៍របស់ ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T