ក្រុមជម្រើសជាតិថៃ៖ កីឡាករចំណូលថ្មី ១៣ នាក់បន្ថែមទៀត នឹងទៅចូលរួមក្នុងក្រុមរបស់លោក Nishino

//s9.kh1.co/b6/b6f1bb8190e9ba90440a19680ea12861baa9b9d6.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino បានប្រកាសថាក្រុមរបស់លោកមាន ២៨ នាក់សម្រាប់ការបោះជំរំហ្វឹកហាត់កាលពីថ្ងៃអង្គារ

ថៃ៖ ទោះបីមិនមានការប្រកួតនាពេលខាងមុខក៏ដោយគ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino បានប្រកាសថា ក្រុមរបស់លោកមាន ២៨ នាក់សម្រាប់ការបោះជំរុំហ្វឹកហាត់កាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំរុំហ្វឹកហាត់នេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៧-១១ ខែតុលា នៅឯក្លិបបាល់ទាត់ Windmill ក្នុងទីក្រុងបាងកក។ មិនមានកីឡាករមកពីក្លិបក្នុងក្របខណ្ឌ Thai League ១ ដូចជាក្លិប True Bangkok United, BG Pathum United, Ratchaburi និង Buriram United ត្រូវបានរាប់បញ្ចូលទេ ខណៈដែលក្រុមទាំងនោះត្រូវលេងក្នុងកាលវិភាគប្រកួតដែលបានរៀបចំឡើងវិញក្នុងកំឡុងពេលនោះ។

 លោក​ Nishino ក៏មិនបានហៅកីឡាករដែលបានកំពុងលេងក្នុងក្លិបនៅប្រទេសជប៉ុនចំនួន ៤ រូបផងដែរ គឺកីឡាករ Chanathip Songkrasin, កីឡាករ Theerathon Bunmathan, កីឡាករ Teerasil Dangda និងកីឡាករ Kawin Thamsatchanan​​​​  ។   

  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino
  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino

កីឡាករភាគច្រើនមកពីក្លិបបាល់ទាត់ទាំង ៤ នៃក្របខណ្ឌ Thai league ១ គឺក្លិប Chiangrai United, Port, SCG Muang Thong United និងក្លិប Samut Prakan City។ ក្នុងនោះក៏មានកីឡាករថ្មី ១៣ រូបផងដែរដោយរាប់បញ្ចូលទាំងកីឡាករ Peerapong Ruangnin, កីឡាករ Chotiphat Poomkaew, កីឡាករ Supanan Burirat និងកីឡាករ Kritsada Kaman ផងដែរ។

ក្រុមនេះដឹកនាំដោយខ្សែប្រយុទ្ធជើងចាស់លោក Adisak Kraisorn របស់ក្លិប Port និងខ្សែបម្រើលោក Ekanit Panya មកពីក្លិប Chiang Rai United។ លោក Nishino បានថ្លែងអំណរគុណដល់ក្លិបដែលបានសហការក្នុងការអនុញ្ញាតឱ្យកីឡាករមកចូលរួមជំរុំហ្វឹកហាត់។

  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម
  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម

រដូវកាលនៃការប្រកួតក្របខណ្ឌ Thai League ១ បានចាប់ផ្តើមឡើងវិញនៅដើមខែនេះ ហើយគ្រូបង្វឹកលោក Nishino ដែលជាគ្រូបង្វឹក ជនជាតិជប៉ុនរូបនេះបានមានប្រសាសន៍​ថា គាត់និងជំនួយការរបស់គាត់បានជ្រើសរើសកីឡាករបន្ទាប់ពីទស្សនាការប្រកួត។ ការប្រកួតជម្រុះបាល់ទាត់ពិភពលោករបស់ក្រុមប្រទេសថៃដែលគ្រោងធ្វើឡើងនៅដើមឆ្នាំនេះត្រូវបានពន្យារពេលទៅកាលបរិច្ឆេទថ្មីដែលមិនទាន់ត្រូវបានកំណត់ដោយសារតែការរីករាលដាលនៃជំងឺ COVID-១៩ ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Suzuki Cup ឆ្នាំ ២០២០ នឹងត្រូវបានរៀបចំឡើងវិញនៅខែមេសានិងឧសភាឆ្នាំ ២០២១ ៕

  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម
  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម
  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម
  គ្រូបង្វឹកក្រុមបាល់ទាត់ថៃលោក Akira Nishino និង កូនក្រុម

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T