ឆ្មាមហាសំណាង ត្រូវបានបុរសស្កុតលែនម្នាក់ជួយសង្រ្គោះ ហើយនាំទៅដើរលេង ២១ប្រទេសទៀត

//s9.kh1.co/ce/ce7a00a96e3256f5fb9759817db70164cce6e8ce.jpg
សង្គម

 ៣០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសជនជាតិស្កុតលែនម្នាក់ មកពីទីប្រជុំជន Dunbar បានបោះបង់ការងារជាជាងផ្សារដែក ហើយសម្រេចចិត្ដធ្វើដំណើរស្ទើរជុំវិញពិភពលោក បន្ទាប់ពីគាត់បានជួបកូនឆ្មាអនាថាមួយក្បាលនៅប្រទេសបូសនី

ស្កុតលែន៖ បុរសជនជាតិស្កុតលែនម្នាក់ឈ្មោះ Dean Nicholson មកពីទីប្រជុំជន Dunbar បានបោះបង់ការងារជាជាងផ្សារដែក ហើយសម្រេចចិត្ដធ្វើដំណើរជុំវិញពិភពលោក បន្ទាប់ពីបានជួបនឹងកូនឆ្មាអនាថាមួយក្បាលនៅប្រទេសបូសនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Dean បានហៅកូនឆ្មានោះថា ណាឡា ដែលវាគឺជាដៃគូថ្មីក្នុងដំណើរទេសចរណ៍នៅបណ្ដាប្រទេសចំនួន២១ ក្នុងរយៈពេល២ឆ្នាំ ហើយលោកបានសរសេរសៀវភៅមួយក្បាល នៃដំណើរផ្សងព្រេងនោះ ដែលមានចំណងជើងថា «Nala's World»។

តួយ៉ាង នាពេលថ្មីៗនេះ លោក Dean បានផ្ដល់បទសម្ភាសន៍ឲ្យកម្មវិធីទូរទស្សន៍មួយ ហើយបានពន្យល់ថា៖

នៅពេលជួបណាឡាលើកដំបូង ខ្ញុំបានឲ្យចំណីដល់វា ហើយវាក៏បានហក់ឡើងលើកង់របស់ខ្ញុំ។ ខ្ញុំគិតថាវានឹងរត់គេច​ ប៉ុន្ដែវាបានឡើងលើស្មារ.របស់ខ្ញុំហើយដេកលង់លក់ ទើបខ្ញុំសម្រេចយកវាចិញ្ចឹមតែម្ដង។ ចាប់តាំងពីនាទីដែលខ្ញុំបានជួបនឹងណាឡា ជីវិតខ្ញុំបានផ្លាស់ប្ដូរ និងល្អប្រសើរជាងមុន ហើយចាប់តាំងពីវិនាទីដែលវាបានជួបនឹងខ្ញុំ វាក៏មិនដែលចាកចេញពីខ្ញុំដែរ។

លោក Dean

បុរសវ័យ ៣១ឆ្នាំរូបនេះបានឲ្យដឹងទៀតថា សព្វថ្ងៃ ណាឡា មានលិខិតឆ្លងដែនផ្ទាល់ខ្លួន គឺជាឆ្មាដែលធ្វើដំណើរច្រើនជាងគេបំផុតទី២នៅលើពិភពលោក ហើយលោកក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសក្រិក រុស្ស៊ី និងថៃជាមួយគ្នាបន្ដទៀត នៅប៉ុន្មានខែខាងមុខ។ តែទន្ទឹមនឹងនេះ វាមានផលពិបាកជាមុនបន្ដិច ដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Dean និងកូនឆ្មា  ណាឡា
លោក Dean និងកូនឆ្មា  ណាឡា
លោក Dean និងកូនឆ្មា  ណាឡា
លោក Dean និងកូនឆ្មា ណាឡា
លោក Dean និងកូនឆ្មា  ណាឡា
លោក Dean និងកូនឆ្មា ណាឡា
លោក Dean និងកូនឆ្មា  ណាឡា
លោក Dean និងកូនឆ្មា ណាឡា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T