ឡូយណាស់! សម្លៀកបំពាក់អ្នកជួយសង្គ្រោះនេះ មិនមានស្លាបទេ តែអាចហោះទៅជួយជនរងគ្រោះ លើកំពូលភ្នំ (មានវីដេអូ)

//s9.kh1.co/c7/c7a598df927619739f832af3dd6b96264d3feebc.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ឈុតសម្លៀកបំពាក់ហោះហើរសម្រាប់អ្នកសង្គ្រោះវេជ្ជសាស្ត្រ អាចហោះទៅជួបអ្នកជំងឺឬជនរងគ្រោះ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដោយនេះជាការសាកល្បងមួយ របស់សេវាកម្ម Great North Air Ambulance Service។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកិច្ចចរចាគ្នារយៈពេលមួយឆ្នាំ រវាងក្រុមហ៊ុន GNAAS និង Gravity Industries ការសាកល្បងហោះហើរដំបូងគេត្រូវបានធ្វើឡើងនៅតំបន់ Lake District។ អ្នកសង្គ្រោះវេជ្ជសាស្ត្រអាចហោះទៅដល់កំពូលភ្នំ ក្នុងរយៈពេល៩០វិនាទី ជាជាងចំណាយពេល៣០នាទី ដើម្បីឡើងទៅលើភ្នំ ដោយថ្មើរជើង។

លោក Andy Mawson ប្រធានប្រតិបត្តិការនៅក្រុមហ៊ុន GNAAS បានឲ្យដឹងថា មានអ្នកជំងឺរាប់សិបនាក់ ជារៀងរាល់ខែ នៅស្ថិតនៅក្នុងតំបន់ដ៏ស្មុគស្មាញ ហើយភូមិសាស្ត្រដ៏តូចង្អៀតផងដែរ។ លោក Mawson បានបន្តទៀតថា ការហ្វឹកហាត់នេះបានបង្ហាញពីសក្ដានុពលដ៏ធំធេង នៃការប្រើប្រាស់ឈុតហោះ ដើម្បីផ្ដល់សេវាថែទាំចាំបាច់។

ការហោះហើរសាកល្បងនេះបានធ្វើឡើងដោយ លោក Richard Browning ដែលជាស្ថាបនិកនៃក្រុមហ៊ុន Gravity Industries។ លោកបាននិយាយថា ឈុតនេះមានម៉ាស៊ីនខ្នាតតូចចំនួនពីរ នៅលើដៃទាំងសងខាង និងមួយទៀតនៅខាងក្រោយដែលអនុញ្ញាតឲ្យអ្នកសង្គ្រោះវេជ្ជសាស្ត្រ អាចគ្រប់គ្រងចលនារបស់ពួកគេបាន ដោយគ្រាន់តែធ្វើចលនាដៃរបស់ពួកគេ។ សារសំខាន់នៃការប្រើប្រាស់ឈុតសម្លៀកបំពាក់នេះ គឺល្បឿនរបស់វា ដែលអាចនាំឲ្យជីវិតនិងសេចក្ដីស្លាប់ត្រូវបែងចែកពីគ្នា៕

រូបភាព៖

https://s9.kh1.co/__image/w=624,h=351,q=100/79/79aefed731becd5d34b38a6e4a7747e443492de1.jpg
https://s9.kh1.co/__image/w=624,h=351,q=100/4a/4ad76a3b601ad748fe8c0484460a6028448b1172.jpg
https://s9.kh1.co/__image/w=650,h=340,q=100/27/271473bbbad57dec68c152b4a3566453211a10a0.png
https://s9.kh1.co/__image/w=650,h=345,q=100/12/12e9132b15bf07a787c2e71adf53a1f8c9ceadaa.png
https://s9.kh1.co/__image/w=650,h=348,q=100/da/daeb97e51b85752177272d4be83eb71791f0b522.png
https://s9.kh1.co/__image/w=650,h=347,q=100/40/400263d1a62180343edfb8b041b11e455554de1c.png
https://s9.kh1.co/__image/w=650,h=347,q=100/a1/a14138c9109529975327a846cf9999f15845c6c1.png
https://s9.kh1.co/__image/w=650,h=346,q=100/e8/e873a2c52d7164fc6f310f7debc0e729fd248444.png

វីដេអូ៖

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T