អុញ! កំពុងរាំញាក់គូទដាក់ចុងភៅសុខៗ ស្រាប់តែឃើញសង្សារមកទាន់ រត់គេចខ្លួនបាត់ (មានវីដេអូ)

//s9.kh1.co/a5/a598ddbe0e2f05c758113df0de720a36aed4c932.png
សង្គម

 ៣០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ មានឃ្លីបវីដេអូមួយ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលត្រូវបានថតឡើងនៅភោជនីយដ្ឋានមួយកន្លែងរបស់លោក Nusr-Et

អាមេរិក៖ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ មានឃ្លីបវីដេអូមួយ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលត្រូវបានថតឡើងនៅភោជនីយដ្ឋានមួយកន្លែងរបស់លោក Nusr-Et  និងជាចុងភៅល្បីឈ្មោះ ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា នារីជាជនជាតិស្បែកខ្មៅម្នាក់ កំពុងរាំញាក់គូទទៅកាន់លោក Nusr-Et ដែលកំពុងឈរកាន់ទូរសព្ទថតវីដេអូ ជាមួយនឹងទឹកមុខស្រស់ញញឹម។ ហើយភ្លាមៗនោះ ក៏ស្រាប់តែមានបុរសជាជនជាតិស្បែកខ្មៅដូចគ្នា បានគោះទ្វារកញ្ចក់យ៉ាងខ្លាំង ហើយដើរសំដៅចូលភោជនីយដ្ឋាន និងស្រែកខ្លាំងៗទៀតថា «តើអ្នកកំពុងធ្វើស្អីហ្នឹង?»។ គ្រាន់តែឃើញដូច្នេះ នារីរូបនោះ បានបញ្ឈប់ការរាំញាក់គូទ និងរត់គេចបាត់ទៅ។

បើទោះជាយ៉ាងណាក្ដី ជុំវិញនឹងរឿងរ៉ាវខាងលើនេះ គេមិនច្បាស់ឡើយថា ក្រោយពីកើតហេតុដ៏អស់សំណើចមួយនេះនឹងទៅជាយ៉ាងណា ឬមានការដោះស្រាយគ្នាបែបណានោះទេ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

លោក Nusr-Et ដែលជាចុងភៅ និងម្ចាស់ភោជនីយដ្ឋាន
លោក Nusr-Et ដែលជាចុងភៅ និងម្ចាស់ភោជនីយដ្ឋាន
នារីស្បែកខ្មៅកំពុងរាំញាក់គូទ
នារីស្បែកខ្មៅកំពុងរាំញាក់គូទ
នារីស្បែកខ្មៅកំពុងរាំញាក់គូទ
នារីស្បែកខ្មៅកំពុងរាំញាក់គូទ
បុរសដែលជាសង្សារនារីស្បែកខ្មៅ
បុរសដែលជាសង្សារនារីស្បែកខ្មៅ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T