ប្ដីល្អ! ទោះរវល់ ខាន់ ជេមស៍ នៅជួយធ្វើកិច្ចការផ្ទះ ជំនួសប្រពន្ធដល់ថ្នាក់កូន លាន់មាត់ថា.... (មានវីដេអូ)

//s9.kh1.co/e0/e09530754711a03bada4f89b3c25b7c49118cf69.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងប្រុសលោក ខាន់ ជេមស៍ កាន់តែមមាញឹកជាមួយនឹងការងារជាខ្លាំង តែលោកនៅតែឆ្លៀតពេលសម្រាប់គ្រួសារ និងជួយធ្វើការងារផ្ទះជំនួសភរិយាគួរឲ្យសរសើរ។

ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀងប្រុសដ៏ល្បីឈ្មោះលោក ខាន់ ជេមស៍ កាន់តែទទួលបាននៅការគាំទ្រច្រើនពីមហាជនគ្រប់ទិសទី មិនថាវ័យណានោះទេ។ ម្យ៉ាងវិញទៀត គេសង្កេតឃើញ តារារូបនេះ រឹតតែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈសឹងតែគ្មានពេលទំនេរ ហើយថ្មីៗនេះ លោកក៏មានមុខរបរថ្មីមួយទៀតក្រៅពីសិល្បៈផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាចម្រៀងរូបនេះវិញ ក្រោយបង្ហាញមុខភរិយា និងកូនៗឲ្យមហាជនបានស្គាល់រួចមក ជីវិតរស់នៅក្នុងគ្រួសារតារារូបនេះ កាន់តែមានក្ដីសុខ និងសុភមង្គលខ្លាំងតែម្ដង។ ដោយមួយរយៈចុងក្រោយនេះ លោកបានផ្ដល់នៅភាពកក់ក្ដៅ និងពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារផងដែរ។ ក្នុងនោះដែរ លោកតែងតែបង្ហោះរូបភាពបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធិ ជាមួយកូនៗរួមទាំងភរិយាថែមទៀតផង។ 

តួយ៉ាង ថ្មីៗនេះគណនីប្រពន្ធលោក ខាន់ ជេមស៍ បានបង្ហោះវីដេអូមួយពីសកម្មភាពតារាប្រុសរូបនេះ កំពុងធ្វើការងារផ្ទះ ដោយការបត់ខោអាវជំនួសភរិយា បើទោះបីរវល់ជាមួយការងារសិល្បៈ និងមុខជំនួញថ្មីយ៉ាងណាក្ដីក៏តារាចម្រៀងរូបនេះ នៅឆ្លៀតពេលជួយគ្រួសារយ៉ាងដូច្នេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះកូនរបស់លោកក៏បានលាន់មាត់ថា «ប៉ាខ្ញុំមិនត្រឹមតែច្រៀងពីរោះទេ តែចេះបត់ខោអាវឲ្យកូនទៀត»។

 បន្ទាប់ពីទស្សនិកជន និងហ្វេនៗបានឃើញនៅវីដេអូនេះរួច ពួកគេបានពោលពាក្យសរសើរពីលោកថាជាស្វាមីដ៏ល្អ ដែលចេះមើលថែ ក៏ដូចជាជួយការងារភរិយាយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
  លោក ខាន់ ជេមស៍ 
ខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T