អាស៊ែបៃសង់និងអាមេនី នៅតែបន្តប្រយុទ្ធគ្នា ដោយបដិសេធមិនព្រម​ចរចា

//s9.kh1.co/bc/bc16b57f8ca461d57e83b158f99fab515a7f6509.jpg
សង្គម

 ៣០-កញ្ញា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ប្រទេសអាមេនីនិងអាស៊ែបៃសង់នៅតែ​បន្តចោទប្រកាន់គ្នា​ ថាអ្នកបើកការបាញ់ប្រហារមុនទៅលើទឹកដីគ្នាទៅវិញទៅមក ព្រមទាំងបានច្រានចោល​​កិច្ចចរចាសន្តិភាព

យេរេវ៉ាន៖ ប្រទេសអាមេនីនិងអាស៊ែបៃសង់នៅតែ​បន្តចោទប្រកាន់គ្នា​ ថាជាអ្នកបើកការបាញ់ប្រហារមុនទៅលើទឹកដីគ្នាទៅវិញទៅមក ព្រមទាំងបានច្រានចោល​​កិច្ចចរចាសន្តិភាព ខណៈជម្លោះ​រវាងប្រទេសទាំងពីរ​លើដែនដី ណាហ្គោណូ ការ៉ាបាក់ (Nagorno-Karabakh) បាននឹងកំពុងគំរាមកំហែងដល់ការផ្ទុះឡើងនៃសង្គ្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានអាមេនី​បាញ់កាំភ្លើងធំ​ កំឡុងពេលប្រយុទ្ធជាមួយកងកំលាំងអាស៊ែបៃ​សង់ ​ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០
ទាហានអាមេនី​បាញ់កាំភ្លើងធំ​ កំឡុងពេលប្រយុទ្ធជាមួយកងកំលាំងអាស៊ែបៃ​សង់ ​ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០

ការប៉ះទង្គិចគ្នារវាងទាហានអាស៊ែបៃសង់និងអាមេនី ដែលកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានឡើងកំដៅ​កាន់តែខ្លាំងឡើងៗ ទោះបីជាមានការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ​ពីសំណាក់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និង​ប្រទេសមួយចំនួនទៀតយ៉ាងណាក៏ដោយ។ មនុស្សរាប់សិបនាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ចំណែករាប់រយនាក់ទៀតបានរងរបួស​។ មិនតែប៉ុណ្ណោះ វាក៏បានបង្កការគំរាម​កំហែងដល់ប្រទេសជិតខាងរួមទាំងប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាស៊ែបៃសង់ផងដែរ។

ទាហានអាមេនី​បាញ់កាំភ្លើងធំ​ កំឡុងពេលប្រយុទ្ធជាមួយកងកំលាំងអាស៊ែបៃ​សង់ ​ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០
ទាហានអាមេនី​បាញ់កាំភ្លើងធំ​ កំឡុងពេលប្រយុទ្ធជាមួយកងកំលាំងអាស៊ែបៃ​សង់ ​ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០

គួរជម្រាបដែរថា ណាហ្គោណូ ការ៉ាបាក់ គឺជាតំបន់មួយដែលត្រូវបាន​ទទួលស្គាល់ជាអន្តរជាតិ​ ថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃសង់។ ប៉ុន្តែ​​នៅកំឡុង​សម័យសង្គ្រាម​​ពេលដែលសហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១ តំបន់នេះបានប្រកាសផ្តាច់ខ្លួនចេញអាស៊ែបៃសង់ ហើយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ពលរដ្ឋអាមេនី៕

មនុស្សជាច្រើននាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់និងរបួស
មនុស្សជាច្រើននាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់និងរបួស
ការប្រយុទ្ធរវាងប្រទេសទាំងពីរ បានកើតឡើងកាលពីថ្ងៃអាទិត្យ
ការប្រយុទ្ធរវាងប្រទេសទាំងពីរ បានកើតឡើងកាលពីថ្ងៃអាទិត្យ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T