Mount ប៉េណាល់ទីមិនចូល! Chelsea បានធ្លាក់ចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើង Spurs យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/5e/5ef6a3e1db80923ad3c4592b9ba18607972aad9f.jpg
កីទ្បា

 ៣០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs បានឡើងទីវគ្គបន្តនៃពានរង្វាន់ League Cup ក្រោយទម្លាក់ Chelsea ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី

អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានធ្លាក់ចេញពីពានរង្វាន់ League Cup Carabao Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយយប់មិញនេះ ដោយចាញ់ក្រុម Tottenham Hotspur ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Spurs 
ក្រុមកីឡាកររបស់ក្លិប Spurs 

នៅក្នុងការប្រកួតតង់ទី១ Chelsea មានឱកាសរកបានមួយគ្រាប់នាំមុខមុនដោយកីឡាករចំណូលថ្មី Timo Werner ហើយក៏ជាគ្រាប់ទី១របស់គេ ក្នុងការប្រកួតផ្លូវការឲ្យក្រុមលោក Lampard ផងដែរ។ ប៉ុន្តែចូលដល់តង់ទី២ ពោលគឺនៅនាទីទី៨៣ កីឡាករ Erik Lamela រកបានមួយគ្រាប់មកវិញជួយឲ្យ Spurs តាមស្មើ១ទល់នឹង១។ 

កីឡាករ Timo Werner 
កីឡាករ Timo Werner 
  កីឡាករ Erik Lamela
  កីឡាករ Erik Lamela

លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត៩០នាទី ដោយក្លិបទាំងពីរត្រូវធ្វើការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។ Spurs ធ្វើបានល្អណាស់នៅក្នុងវគ្គប៉េណាល់ទីនេះ ពោលស៊ុត៥គ្រាប់ចូលទាំង៥ ដោយគ្មានប៉ះដៃអ្នកចាំទីចំណូលថ្មីរបស់ Chelsea កីឡាករ  Edouard Mendy​ បន្តិចនោះទេ។ ចំណែកឯ Chelsea វិញរបូតមួយគ្រាប់ដោយខ្សែបម្រើវ័យក្មេង Mason Mount ។ 

ដូច្នេះសរុបសេចក្ដីមក Spurs យកឈ្នះ Chelsea ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤៕

គ្រាប់បាល់ប៉េណាល់ទីមិនចូលរបស់ Mason Mount
គ្រាប់បាល់ប៉េណាល់ទីមិនចូលរបស់ Mason Mount
ការប្រកួតរវាងក្លិប Spurs និង Chelsea

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T