បរទេស៖ កីឡាករ Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សេរីជាលើកទី២របស់ខ្លួននៅចុងឆ្នាំនេះ ដោយត្រៀមប៉ះជាមួយកំពូលអ្នកប្រដាល់អាសុី Manny Pacquiao ។ គួរឲ្យដឹងដែរថាសម្រាប់ការប្រកួតទី១លើសង្វៀនប្រដាល់សកល Conor ចាញ់ក្រោមថ្វីដៃស្តេចប្រដាល់ Floyd Mayweather កាលពី៣ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្ននេះ Conor McGregor កំពុងព្យាយាមហ្វឹកហាត់យ៉ាងម៉ត់ចត់ត្រៀមប៉ះសិស្សច្បង Pacquiao នៅមជ្ឈឹមបូព៌ា ក្រោយប្រកាសចូលនិវត្តន៍ពីស្ថាប័ន UFC ប៉ុន្មានខែមុននេះ។ នៅក្នុងកំឡុងពេលហ្វឹកហាត់នេះ អាហារក៏ជាកត្តាមួយដ៏សំខាន់សម្រាប់ថាមពល ហើយខាងក្រោមនេះជារបបអាហារប្រចាំថ្ងៃរបស់ Conor។

អាហារពេលព្រឹក៖
សម្រាប់អាហារពេលព្រឹកខ្ញុំតែងតែបរិភោគអាហារដែលមានប្រូតេអុីនខ្ពស់ដូចជាស៊ុត ផ្លែប័រ និងដំឡូង រួមជាមួយទឹកធម្មតាឬក៏ទឹកដូង។

អាហារថ្ងៃត្រង់៖
ថ្ងៃត្រង់ខ្ញុំបរិភោគសាច់ដែលមានគុណភាពខ្ពស់ ដូចជាសាច់គោ ទ្រូងមាន់ ឬក៏សាច់ត្រីធូណា ជាមួយនឹងដំឡូងឬល្ពៅ។ ពេលខ្លះក៏ថែមសាឡាដមួយចានផងដែរ។

អាហារពេលល្ងាច៖
សាច់មាន់គឺជាជម្រើសទីមួយដែល Coner ចូលចិត្ត ក្រៅពីនេះរូបគេក៏ចូលចិត្ត Sushi ឬក៏ Steak ជាមួយសណ្តែកខៀវ និងបាយ។ ហើយពេលខ្លះកីឡាករវ័យ៣២ឆ្នាំរូបនេះក៏បន្ថែមស្រាបៀរ, Taquila ឬក៏ Whisky បន្តិចបន្តួចផងដែរ។

អាហារសម្រន់៖
កីឡាកររូបនេះបរិភោគអាហារសម្រន់របស់ខ្លួន៣ដងក្នុងមួយថ្ងៃ ពោលគឺក្រោយពេលអាហារពេលព្រឹក ពេលថ្ងៃត្រង់និងពេលល្ងាច។ ហើយអាហារសម្រន់ទាំងនោះមានដូចជាយ៉ាអួរ (Yogurt) គ្រាប់ធុញ្ញជាតិ ផ្លែឈើ និងទឹកដោះគោជាដើម៕

ប្រភព៖ thesun