ព្រះនាងតូច ជេនណា Cover បទមរតកដើមយ៉ាងពីរោះ សម្ដែងឡើងក្រមិចក្រមើមគួរឲ្យក្នាញ់ (មានវីដេអូ)

//s9.kh1.co/ad/adbc592a76c402ea0f1afea69831abd3b9f0ca1b.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពីរោះហើយប្លែកទៀតហើយ! លើកនេះ ព្រះនាងតូច នរោត្តម ជេនណា ច្រៀងបទមរតកដើមឡើងវិញយ៉ាងពីរោះ និងមានការសម្ដែងក៏សមជាមួយកាយវិការក្រមិចក្រមើម មើលទៅគួរឲ្យស្រលាញ់ណាស់។

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ព្រះនាងតូច នរោត្តម ជេនណា ទើបតែបានបង្ហោះវីដេអូចម្រៀងថ្មីមួយបទទៀតរបស់ទ្រង់នៅលើបណ្ដាញសង្គម ដែលម្ដងនេះ ព្រះនាងបានជ្រើសរើសយកបទមរតកដើមដែលមានចំណងជើងថា «មើលប្រុសល្ងង់» យកមកបកស្រាយច្រៀងឡើងវិញ យ៉ាងពីរោះរណ្ដំគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនកាន់តែមានការពេញចិត្តនោះ សម្រាប់បទថ្មីរបស់ព្រះនាងលើកនេះ គឺទ្រង់បានរៀបចំតែងព្រះកាយយ៉ាងស្រស់ស្អាត សាកសម មកចូលរួមសម្ដែងនៅក្នុងវីដេអូផងដែរ។

ដោយក្នុងនោះយើងឃើញថា ទោះបីជាព្រះជន្មរបស់ព្រះនាងនៅក្មេងក៏ពិតមែន ប៉ុន្តែសម្រាប់ការសម្ដែងកាយវិការជាមួយនឹងតួប្រុសនៅក្នុងវីដេអូចម្រៀង មើលទៅគឺព្រះនាង ជេនណា សម្ដែងបានល្អណាស់ ពិសេសកាយវិការដ៏ក្រមិចក្រមើមរបស់ព្រះនាង ឃើញហើយពិតជាគួរស្រលាញ់ខ្លាំងមែនទែន។

ជាមួយគ្នានេះផងដែរ តាមរយៈបទចម្រៀងដ៏ពីរោះថ្មីមួយបទនេះរបស់ព្រះនាង ជេនណា ដែលទើបតែចេញផ្សាយនេះ ធ្វើមហាជនដែលជាអ្នកគាំទ្រ ពិតជាមានការពេញចិត្ត និងបានពោលពាក្យសរសើរជាហូរហែរផងដែរ៕

ទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោម៖

ព្រះនាងតូច ជេនណា 
ព្រះនាងតូច ជេនណា 
ព្រះនាងតូច ជេនណា 
ព្រះនាងតូច ជេនណា 
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
ព្រះនាងតូច ជេនណា នៅក្នុងបទចម្រៀង
វីដេអូចម្រៀងថ្មីរបស់ ព្រះនាងតូច ជេនណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T