យុវជនកម្ពុជាងាកមកបង្កើតកម្មវិធីជួបជុំ និងចែករំលែកពី «ភាពជឿជាក់តាមការស្លៀកពាក់»

//s9.kh1.co/21/21fb4a410380668d2a5affad71d9b4649f9b827d.jpg
សង្គម

 ២៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យុវជនស័្មគ្រចិត្តកម្ពុជាមួយក្រុម បានរួមគំនិត និងបង្កើតពិធីជួបជុំគ្នាដើម្បីលើកកម្ពស់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពី ស្តាយនៃការស្លៀកពាក់របស់ខ្លួននៅតាមទីសាធារណៈ ដែលត្រូវបានស្គាល់ឈ្មោះថា «Dress To Express» នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាកន្លងមកនេះ។

ភ្នំពេញ៖ យុវជនស័្មគ្រចិត្តកម្ពុជាមួយក្រុម បានរួមគំនិត និងបង្កើតពិធីជួបជុំគ្នាដើម្បីលើកកម្ពស់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពី ស្ទាយ៍នៃការស្លៀកពាក់របស់ខ្លួននៅតាមទីសាធារណៈ ដែលត្រូវបានស្គាល់ឈ្មោះថា «Dress To Express» នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងកម្មវិធីជួបជុំ និងចែករំលែកពី «ភាពជឿជាក់តាមការស្លៀកពាក់»

ការជួបជុំជជែក និងចែករំលែកពីបទពិសោធន៍ពីវិស័យ Fashion គ្រប់ទម្រង់ ប្រារព្ធធ្វើឡើងដើម្បីលើកទឹកចិត្ត និងជួយកាត់បន្ថយការរើសអើង ជាពិសេសការប្រមាថមើលងាយលើការស្លៀកពាក់ ពូជសាសន៍ សម្បុរ និងការបែងចែកភេទនៅតាមទីសាធារណៈជាដើម។ ក្រុមអ្នកបង្កើតកម្មវិធី និងអ្នកចូលរួមប្រមាណជាង១០នាក់ មានដូចជា សិស្សនិស្សិត​ បុគ្គលិកក្រុមហ៊ុន អ្នកសិល្បៈ បុគ្គលិកអង្គការ បុគ្គលិកការងារឯករាជ្យ និង​យុវវ័យគ្រប់ស្រទាប់ជាន់ថ្នាក់ បានចូលរួមដោយការស្ម័គ្រចិត្ត។

បន្ទាប់ពីការជួបជុំថតរូប ពិភាក្សាគ្នារវាងអ្នកជំនាញនិងអ្នកចូលរួមទូទៅ និងផ្លាស់ប្តូរបទពិសោធន៍ពីការយល់ឃើញក្រោមប្រធានបទ «សុវត្ថិភាពនៃការស្លៀកពាក់» អ្នកចូលរួមទំាងអស់បានស្នើរឲ្យមានការរៀបចំបែបនេះបន្ថែមទៀត ដើម្បីបង្ហាញពីភាពជាខ្លួនឯង។

ទិដ្ឋភាពក្នុងកម្មវិធីជួបជុំ និងចែករំលែកពី «ភាពជឿជាក់តាមការស្លៀកពាក់»
ទិដ្ឋភាពក្នុងកម្មវិធីជួបជុំ និងចែករំលែកពី «ភាពជឿជាក់តាមការស្លៀកពាក់»

 លោក បូ សកលកិត្យា ជាបុគ្គលិកឯករាជ្យ និងម្នាក់ក្នុងចំនោមអ្នកបង្កើតការជួបជុំនេះ បានលើកឡើងថា នៅកម្ពុជា វប្បធម៌នៃការស្លៀកពាក់មួយចំនួន មិនត្រូវបានផ្តល់នូវតម្លៃទៅតាមការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់របស់អ្នកច្នៃខ្លួនឯងទេ ដោយហេតុថាវាមានលក្ខណៈខុសប្លែកពីអ្នកដទៃ និងមិនមានភាពជឿជាក់ក្នុងការដើរតាមទីសាធារណៈ។ ផ្ទុយទៅវិញ​ ការបង្ហាញពីស្ទាយ៍នៃការស្លៀកពាក់របស់ខ្លួនឯង ជាកត្តាចាំបាច់ដើម្បីបង្ហាញពីខ្លួនឯង និងជាគំរូដល់អ្នកដែលមានស្តាយផ្ទាល់ខ្លួនដែលមិនប្រាស់ចាកពីប្រពៃណីវប្បធម៌។ 

លោកបានបន្តថា៖

«ខ្ញុំសង្ឃឹមថា ការជួបជុំជែកគ្នាលើកនេះ អាចជាការលើកទឹកចិត្ត និងជាគំនិតតិចតួចជម្រុញដល់អ្នកដែលបានគិតស្រមៃ និងកំពុងគិតច្នៃនូវអ្វីដែលបង្ហាញជាខ្លួនឯង និងជាឱកាសសម្រាប់មនុស្សគ្រប់រូប ក្នុងការចូលរួមគាំទ្រលើការស្លៀកពាក់បែប Fashion របស់បុគ្គល»។

សម្តីលោក បូ សកលកិត្យា 

អ្នកចូលរួមកម្មវិធីភាគច្រើន បានបង្ហាញពីភាពរីករាយនៃចូលរួម និងបង្ហាញពីស្ទាយ៍ស្លៀកពាក់រៀងៗខ្លួន ដើម្បីបង្ហាញពីខ្លួនឯងតាមរយៈការថតរូបលេង ពិភាក្សាពីបទពិសោធន៍ជីវិត និងបញ្ហាផ្សេងៗដែលមនុស្សក្នុងសង្គមបានជួបប្រទះ។

«ភាពជឿជាក់តាមការស្លៀកពាក់-- Dress to Express» គឺជាពិធីជួបជុំ ជជែកពិភាក្សាគ្នា និងពង្រឹងភាពជឿជាក់លើការស្លៀកពាក់នៃវិស័យ Fashion របស់បុគ្គលម្នាក់ៗនៅតាមទីសាធារណៈ។ កម្មវិធីនេះ នឹងមានការរៀបចំ​ជាបន្តបន្ទាប់នៅទីតំាងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T