អ្នកស្រលាញ់សត្វពិតៗ! ប្ដីប្រពន្ធមួយគូ ទិញផ្ទះមួយខ្នង រស់នៅជាមួយសុនខធំៗ១៣ក្បាល

//s9.kh1.co/92/92a9cbb2fdedc6b3367cf6b91de20cc671111e0b.jpg
សង្គម

 ២៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រី Claire អាយុ៤៤ឆ្នាំ និងប្ដីឈ្មោះ Jason អាយុ៤៧ឆ្នាំ ជាម្ចាស់របស់សុនខចំនួន១៣ក្បាល ដែលរួមមានសុនខពូជ Irish wolfhound ចំនួន១០ក្បាល

អង់គ្លេស៖ អ្នកស្រី Claire អាយុ៤៤ឆ្នាំ និងប្ដីឈ្មោះ Jason អាយុ៤៧ឆ្នាំ មកពីទីក្រុង Holmfirth នៃតំបន់ West Yorkshire ប្រទេសអង់គ្លេស និងជាម្ចាស់របស់សុនខចំនួន១៣ក្បាល ដែលរួមមានសុនខពូជ Irish wolfhound ចំនួន១០ក្បាល។ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរក៏បានចែករំលែកផ្ទះដ៏ស្រស់ស្អាតជាមួយនឹងហ្វូងសុនខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្ដីប្រពន្ធគូនេះ ទទួលបានសុនខពូជ Irish wolfhound ដែលជាពូជខ្ពស់ជាងគេបំផុតលើពិភពលោក លើកដំបូងកាលពីឆ្នាំមុន និងបន្ដចិញ្ចឹមរហូតដល់សព្វថ្ងៃ។ លើសពីនេះ អ្នកទាំងពីររួមនិងកូន៣នាក់ ក៏បានទិញផ្ទះថ្មី ដើម្បីផ្ដល់នូវទីធ្លាទូលាយជាងមុន​សម្រាប់សុនខផងដែរ។ ក្រៅពីរស់នៅក្រោមដំបូលផ្ទះតែមួយ ពួកគេក៏ត្រូវចំណាយប្រាក់ចំនួន ២០០ផោន (ឬប្រហែលនឹង ២៥៧ដុល្លារអាមេរិក) ទៅលើចំណីរបស់សុនខក្នុងរយៈពេលមួយសប្ដាហ៍ៗទៀតផង។

អ្នកស្រី Claire បាននិយាយថា៖

ពិតណាស់ យើងបានទិញផ្ទះនេះសម្រាប់សុនខ។ ពួកវាទាំងអស់គឺជាផ្នែកមួយនៃគ្រួសារ ដែលរស់នៅក្នុងផ្ទះជាមួយយើង ជាជាងធ្វើទ្រុងឲ្យពួកវារស់នៅដោយឡែក។ លើសពីនេះ ពួកវាក៏មានផ្ទះបាយ បន្ទប់ទឹក ក៏ដូចជាបន្ទប់ទទួលភ្ញៀវ ​ដែលមានគ្រែដេក សាឡុង និងទូរទស្សន៍ទំនើបមួយគ្រឿងផ្ទាល់ខ្លួនទៀតផង។ ប៉ុន្ដែជាក់ស្ដែង ពួកវាហាក់ដូចជាចូលចិត្ដនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ពួកយើងជាង។

អ្នកស្រី Claire 

អ្នកស្រីបន្ដថា៖

យើងមិនមានទម្លាប់បែបនេះទេ ប៉ុន្ដែពួកយើងត្រូវនាំសុនខដើរលេងយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ ទោះបីជាមានភ្លៀង ធ្លាក់ព្រិល ឬ ទឹកកកក៏ដោយ ការធ្វើលំហាត់ប្រាណគឺជាអទិភាព៕

អ្នកស្រី Claire 

សូមទស្សនារូបភាពខាងក្រោម៖

សុនខ
សុនខ
សុនខ
សុនខ
សុនខ
សុនខ
សុនខ
សុនខ
សុនខ
សុនខ
ចំណីសុនខ
ចំណីសុនខ
សុនខពេលស៊ីចំណី
សុនខពេលស៊ីចំណី
សុនខពេលម្ចាស់ដឹកដើរលេង
សុនខពេលម្ចាស់ដឹកដើរលេង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T