អាយដលអ្នកណាខ្លះ? ក្រោយផ្អាកសិល្បៈច្រើនឆ្នាំ តើ ហេង ប៊ុនលាភ ផ្លាស់ប្ដូរអ្វីខ្លះ?

//s9.kh1.co/a6/a669747e2fa776764d276ca55d62fbd2af17be4c.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាការពិត អតីតតារាសម្ដែងលោក ហេង ប៊ុនលាភ ពេលនេះបានផ្អាកពីការងារសិល្បៈ មកប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃនៅទីជនបទយ៉ាងសាមញ្ញធម្មតា និងមានក្ដីសុខខ្លាំង។

ភ្នំពេញ៖ គ្រាន់តែលឺឈ្មោះ លោក ហេង ប៊ុនលាភ ច្បាស់ជាប្រិយមិត្តជាច្រើន នៅចាំអតីតតារាសម្ដែងប្រុសដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញអំឡុងឆ្នាំ ២០០០ជាមិនខាន។ ជាការពិត ក្រោយសម្រេចចិត្ត ដើរចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក តារាប្រុសរូបនេះ ក៏ធ្លាប់បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តរឿង «កូនពស់កេងកង» សារជាថ្មីផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រលោកសប្បាយចិត្តជាខ្លាំង ក្រោយឃើញវត្តមានតារារូបនេះលើវិថីសិល្បៈជាថ្មី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីសម្ដែងរឿងមួយនេះចប់ លោក ហេង ប៊ុនលាភ បានស្ងប់ស្ងាត់ពីសិល្បៈម្ដងទៀត និងធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនចង់ដឹងពីសុខទុក្ខ និងជីវិតរស់នៅបច្ចុប្បន្នរបស់លោកជាខ្លាំង។ បើទោះបី អតីតាតារាប្រុសរូបនេះ ផ្អាកពីការងារសិល្បៈក៏ពិតមែន តែជីវិតរស់នៅសព្វថ្ងៃពិតជាមានក្ដីសុខ​ និងសុភមង្គលខ្លាំងតែម្ដង ម្យ៉ាងវិញទៀត លោកបានរៀបការកសាងជីវិតគ្រួសារ ព្រមទាំងប្រើការរស់នៅប្រចាំថ្ងៃយ៉ាងសាមញ្ញធម្មតាផងដែរ។ 

តួយ៉ាង ពេលនេះងាកមកមើលពីកាតផ្លាស់ប្ដូររបស់ លោក ហេង ប៊ុនលាភ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ តើបច្ចុប្បន្ន តារារូបនេះបានផ្លាស់ប្ដូរអ្វីខ្លះ ដែលកន្លងមកធ្លាប់ជាតារាល្បីប្រចាំប្រទេស កាលជាង ១០ឆ្នាំមុននេះ៖

១៖ រូបសម្បត្តិ

អតីតតារាសម្ដែងរូបនេះ កាលនៅធ្វើជាតារាសម្ដែង លោកតែងតែទួលបានការកោតសរសើរខ្លាំងទៅលើទេពកោសល្យ សមត្ថភាពសម្ដែងរឿង ជាពិសេស តារារូបនេះ មានរូបសម្បត្តិស្រស់សង្ហា មានមុខមាត់ស្អាត គួរឲ្យចាប់អារម្មណ៍តែម្ដង។ ចំនែករូបសម្រស់នាពេលបច្ចុប្បន្នរបស់តារារូបនេះវិញ ឃើញថា ពេលនេះលោកនៅតែសង្ហា និងមានភាពទាក់ទាញដដែល គ្រាន់តែស្ទាយ៍តុបតែងខ្លួនរៀងសាមញ្ញ មិនបង្ហាញភាពស៊ីវិល័យដូចពេលមុនយ៉ាងណាក្ដី។

រូបសម្បត្តិ លោក ហេង ប៊ុនលាភ ពីមុន
រូបសម្បត្តិ លោក ហេង ប៊ុនលាភ ពីមុន
រូបសម្បត្តិ លោក ហេង ប៊ុនលាភ ពីមុន
រូបសម្បត្តិ លោក ហេង ប៊ុនលាភ ពីមុន
រូបសម្បត្តិ លោក ហេង ប៊ុនលាភ បច្ចុប្បន្ន
រូបសម្បត្តិ លោក ហេង ប៊ុនលាភ បច្ចុប្បន្ន

២៖ ការរស់នៅ 

ដោយបច្ចុប្បន្ន អតីតតារាសម្ដែងប្រចាំប្រទេសអំឡុងឆ្នាំ ២០០០ជាងរូបនេះ បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញ ដោយរាល់សកម្មភាពរបស់លោកបង្ហោះលើបណ្ដាញសង្គម តែងតែផុសនៅតាមទីជនបទ និងចម្ការរបស់លោកផ្ទាល់ផងដែរ។ បើទោះបី តារារូបនេះចូលចិត្តបង្ហាញការរស់នៅតាមទីជនបទ តែមើលទៅទឹកមុខលោកបានបង្ហាញអារម្មណ៍ និងស្នាមញញឹមយ៉ាងសប្បាយរីករាយខ្លាំងតែម្ដង។ 

លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 

៣៖ មុខរបរ

ពេលនេះ លោក ហេង ប៊ុនលាភ ក៏មានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការ និងមានមុខជំនួញផ្ទាល់ខ្លួនទៀតផង ក្រោយបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេស អតីតតារាសម្ដែងរូបនេះ មានដីជាច្រើនកន្លែង និងមានចម្ការផ្ទាល់ខ្លួនផងដែរ។ 

លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
ហេង ប៊ុនលាភ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T