ចិនធ្វើសមយុទ្ធយោធា លើផ្ទៃសមុទ្រចំនួន​៤ ក្នុងពេលតែមួយ

//s9.kh1.co/80/80b3b8ae134a88039fb9087b16df64fc55759a44.jpg
សង្គម

 ២៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​កងកម្លាំងយោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាចំនួនប្រាំ ​នៅលើផ្ទៃសមុទ្រចំនួន​បួនក្នុងពេលដំណាលគ្នា​

ប៉េកាំង៖ ​កងកម្លាំងយោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាចំនួនប្រាំ ​នៅលើផ្ទៃសមុទ្រចំនួន​បួនក្នុងពេលដំណាលគ្នា​ ​​ខណៈពេលដែលភាពតានតឹងនៅក្នុងតំបន់​កំពុងតែឡើងកំដៅ។ យោងតាម​រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ​ចិនបានឱ្យដឹងថា សមយុទ្ធយោធាចិនចំនួន​ពីរ ​បាននឹងកំពុងធ្វើឡើង​ក្បែរប្រជុំកោះប៉ារ៉ាសែលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង សមយុទ្ធ​មួយធ្វើនៅសមុទ្រចិនខាងកើត ​សមយុទ្ធមួយធ្វើនៅភាគខាងជើង​សមុទ្របូហៃ និងមួយទៀតធ្វើនៅ​ប៉ែកខាងត្បូងសមុទ្រលឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងគោលបំណងជម្រុញដល់ការបណ្តុះបណ្តាលដល់កងកម្លាំងយោធាខ្លួន​ ប្រទេសចិន​បានរៀបចំធ្វើសមយុទ្ធជាបន្តបន្ទាប់ ប៉ុន្តែកម្រនឹងធ្វើ​សមយុទ្ធជាច្រើនក្នុងពេលតែមួយដូចនេះណាស់។ កាលពីខែមុន ប្រទេសចិនបានប្រកាស​សមយុទ្ធដាច់ដោយឡែកចំនួនបួន ​នៅសមុទ្របូហៃ សមុទ្រខាងកើត សមុទ្រលឿង និងបន្តរហូតដល់សមុទ្រចិនខាងត្បូង​ ខណៈដែលអ្នកជំនាញយោធាចិន​បានលើកឡើងថា វាជាការរៀបចំសមយុទ្ធដ៏កម្រ​។ ហើយដើម្បីជាការឆ្លើយតប សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ ហោះចូលក្នុងតំបន់ហាមឃាត់ចិន ហើយត្រូវប្រទេសចិន​ស្តីបន្ទោស ចំពោះសកម្មភាពបង្ក​ការតានតឹងរបស់សហរដ្ឋអាមេរិក។

គួរជម្រាបដែរថា ​ភាពតានតឹង​រវាងអាមេរិកនិងចិនបានឡើងកំដៅ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ​ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី​ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ការធ្វើពាណិជ្ជកម្ម​របស់ទីក្រុងប៉េកាំង ក៏ដូចជាបញ្ហាទាក់ទងនឹង​កោះតៃវ៉ាន់ជាដើម​៕

អាមេរិកនិងចិន ចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្កភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង
អាមេរិកនិងចិន ចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្កភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង
នាវាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងតំបន់កំពុងធ្វើសមយុទ្ធ
នាវាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងតំបន់កំពុងធ្វើសមយុទ្ធ
ប្រទេសចិនក៏បានធ្វើសកម្មភាពយោធាជាញឹកញាប់នៅក្បែរកោះតៃវ៉ាន់ផងដែរ
ប្រទេសចិនក៏បានធ្វើសកម្មភាពយោធាជាញឹកញាប់នៅក្បែរកោះតៃវ៉ាន់ផងដែរ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T