មិនចាំបាច់អស់លុយច្រើន ក៏មានក្តីសុខ! មើល ស៊ឹម សូលីកា នាំគ្រួសារបោះតង់មុខផ្ទះ យ៉ាងរំភើយ

//s9.kh1.co/8b/8b2fa7b8982182c58e4db67301b30bd539dc20bf.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញថាជីវិតគូស្វាមីភរិយាតារាប្រុសស្រីជើងចាស់លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា កាន់តែល្អូកល្អើនជាមួយគ្នាខ្លាំងលើសដើម។

ភ្នំពេញ៖ បើនិយាយដល់ជីវិតគូស្វាមី ភរិយារបស់សិល្បករ សិល្បការិនីជើងចាស់ដ៏មានកេរ្ដិ៍ឈ្មោះ លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា ក្រោយសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារជាមួយគ្នាមួយឆ្នាំកន្លងមកនេះ អ្នកទាំងពីរតែងតែបង្ហាញនៅភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។ បើទោះបីតារាប្រុសស្រីទាំងពីរដួងនេះ កាន់តែមានវ័យជ្រេបន្តិចមែន តែចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរពិតជារឹងមាំខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ អ្នកនាង ស៊ឹម សូលីកា តែងតែនាំស្វាមី និងកូនស្រីទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ដើម្បីបង្កើនភាពស្និទ្ធិស្នាលចំពោះគ្នាទៅវិញទៅមក និងបង្ហាញនៅភាពសប្បាយរីករាយក្នុងគ្រួសារទៀតផង។ ក្នុងនោះដែរ ស្ទើរតែគ្រប់រូបភាពតារាស្រីរូបនេះបង្ហោះ សុទ្ធសឹងតែមានភាពរ៉ូមែនទិក និងស្វីតដាក់ស្វាមីជានិច្ច មិនតែប៉ុណ្ណោះ តារារូបនេះ ស្វាមីតារារូបនេះ តែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ទៅកាន់នាង និងកូនស្រី ទោះបីរវល់ជាមួយការងារយ៉ោងណាក្ដី។

ជាក់ស្ដែង ថ្មីៗនេះ ស្វាមីអ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពថ្មីយ៉ាងប្លែកភ្នែក ខណៈពេលបោះបង់នៅផ្ទះ និងធ្វើអាហារពេលល្ងាចសម្រាប់ញ៉ាំជុំគ្នាជាមួយគ្រួសារផងដែរ។ ដោយគ្រប់ពេលឃើញតែគ្រួសារមួយនេះ ទៅដើរលេងឆ្ងាយៗ តែពេលនេះ ពួកគេបានសម្រេចចិត្ត រៀបចំបោះតង់គេងមុខផ្ទះ បង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។ ទន្ទឹមនឹងការបង្ហោះ ស្វាមីតារារូបនេះបាននិយាយថា៖​

អរគុណសន្តិភាព បបួលប្រពន្ធទៅបោះជុំរុំ នៅសមុទ្រ នៅមណ្ឌលគីរី នៅអារ៉ែងញឹកពេក យប់នេះមកដល់ផ្ទះភ្ញាក់ផ្អើល ប្រពន្ធបោះជុំរុំឲ្យដូចចិត្ត គាត់ថាយប់នេះបោះជុំរុំនៅមាត់សមុទ្រប្តីសម្លាញ់ រាត្រីសួស្តី អរគុណប្រពន្ធ អរគុណកូនស្រី សំណព្វចិត្ត៕

សម្ដី លោក អេង ឬទ្ធី

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
ទិដ្ឋភាពបោះតង់ របស់គ្រួសារ អ្នកនាង ស៊ឹម សូលីកា
ទិដ្ឋភាពបោះតង់ របស់គ្រួសារ អ្នកនាង ស៊ឹម សូលីកា
  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
  អ្នកនាង ស៊ឹម សូលីកា 
  អ្នកនាង ស៊ឹម សូលីកា 
  អ្នកនាង ស៊ឹម សូលីកា និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
  អ្នកនាង ស៊ឹម សូលីកា និងស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងកូនស្រី
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T