ហង្សស៊ុតដល់ហើយយប់មិញ! Liverpool រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Arsenal ៣-១ (មានវីដេអូ)

//s9.kh1.co/9a/9ab2f83c5704a2979b6af4e6b0c0c2066c0d5905.jpg
កីទ្បា

 ២៩-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Liverpool រកបាន៩ពិន្ទុពេញ សម្រាប់៣ប្រកួតដំបូងនៅ Premier League រដូវកាលថ្មីនេះ

អង់គ្លេស៖ បន្ទាប់ពីចាញ់ក្រុមកាំភ្លើងធំ Arsenal នៅក្នុងកម្មវីធី Community Shield ដើមរដូវកាលនេះ ក្រុមហង្សក្រហម Liverpool មិនបានភ្លាត់ចាញ់ម្តងទៀតនោះទេ ពោលគឺបានយកឈ្នះក្រុមដែលដឹកនាំដោយលោក Mikel Arteta ដោយលទ្ធផល៣ទល់នឹង១ នៅក្នុងការប្រកួតសប្តាហ៍ទី៣នៃក្របខ័ណ្ឌ Premier League យប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់បាល់របស់ Lacazette
គ្រាប់បាល់របស់ Lacazette

ក្លិប Arsenal មានឱកាសរកបាន១គ្រាប់នាំមុខមុននៅនាទីទី២៥ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក Sadio Mane ក៏ស៊ុតបានគ្រាប់តាមស្មើឲ្យ Liverpool មុនពេលដែលកីឡាករខ្សែការពារ Andrew Robertson បន្ថែមគ្រាប់នាំមុខ។ ចូលដល់តង់ទី២ Liverpool រកគ្រាប់ទី៣របស់ខ្លួន ដោយការស៊ុតរបស់ខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ។ 

គ្រាប់បាល់របស់ Mane
គ្រាប់បាល់របស់ Mane
គ្រាប់បាល់របស់ Robertson
គ្រាប់បាល់របស់ Robertson

ក្រឡែកមកមើលពីស្ថិតិវិញគឺថា Liverpool ស៊ុតបានរហូតដល់ទៅ២១ជើងឯណោះ​ ដោយចំគោលដៅ៨លើក រីឯ Arsenal ស៊ុតបានតែ៤ជើងប៉ុណ្ណោះ ចំគោលដៅបាន៣លើក។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Liverpool គ្មានបាល់ Offsides (ជំហរក្រៅល្បែង) នោះទេ ចំណែកឯ Arsenal មានចំនួន៥លើក៕

គ្រាប់បាល់របស់ Diogo Jota
គ្រាប់បាល់របស់ Diogo Jota
ការប្រកួតរវាងក្លិប Liverpool និង Arsenal

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T