ក្មេងប្រុសវ័យ២ឆ្នាំ ស្រលាញ់គ្រោងឆ្អឹងស្ទើរលេប និងយកតាមខ្លួនគ្រប់ទីកន្លែង (មានវីដេអូ)

//s9.kh1.co/64/64f7ab26126b413833eb43457d1592fcc8385361.jpg
សង្គម

 ២៩-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់មានឈ្មោះថា Thoe អាយុ២ឆ្នាំ បានបង្កើតទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងគ្រោងឆ្អឹងកម្ពស់ប្រមាណ១.៥០ម៉ែត្រ និងតែងតែយកតាមខ្លួនគ្រប់ទីកន្លែងទាំងអស់

បរទេស៖ ក្មេងប្រុសម្នាក់មានឈ្មោះថា Thoe អាយុ២ឆ្នាំ បានបង្កើតទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងគ្រោងឆ្អឹងកម្ពស់ប្រមាណ១.៥០ម៉ែត្រ និងតែងតែយកតាមខ្លួនគ្រប់ទីកន្លែងទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Brady ជាម្ដាយបានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រី បានក្លាយជាមិត្តភក្ដិជាមួយនឹងគ្រោងឆ្អឹងតាំងពីថ្ងៃទី១៥ ខែកញ្ញាមកម៉្លេះ។ នៅពេលនោះ មានទឹកជន់លិចបន្ទប់ក្រោមដី ហើយអ្នកស្រីក៏ត្រូវបង្ខំចិត្តរើអីវ៉ាន់ ទៅដាក់បន្ទប់ជាន់លើវិញ ដែលក្នុងប្រអប់មួយ មានគ្រោងឆ្អឹងសម្រាប់តុបតែងក្នុងពិធីបុណ្យអាឡូវីន។ បន្ទាប់មក កូនប្រុសរបស់អ្នកស្រី បានបើកប្រអប់ឃើញ ដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ តែគេមិនបានភ័យខ្លាចអ្វីឡើយ។

ហើយមកទល់សព្វថ្ងៃនេះ កូនប្រុសរបស់អ្នកស្រី ហាក់ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលបាននៅក្បែរគ្រោងឆ្អឹង និងតែងតែបដិសេធមិនព្រមទៅណាដោយគ្មានគ្រោងឆ្អឹង ទៅជាមួយឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Thoe និងគ្រោងឆ្អឹង
ក្មេងប្រុស Brady និងម្ដាយ
ក្មេងប្រុស Brady និងម្ដាយ
ក្មេងប្រុស Brady និងម្ដាយ
ក្មេងប្រុស Brady និងម្ដាយ
ក្មេងប្រុស Brady និងម្ដាយ
ក្មេងប្រុស Brady និងម្ដាយ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T