អ្នកចាំទីម្នាក់របស់ហង្សក្រហម Liverpool នឹងផ្លាស់ទៅក្លិប Union Berlin នៅក្របខណ្ឌ Bundesliga

//s9.kh1.co/c9/c9a1dfb65c7f36417ad0f399f91d36aa9d9acefa.jpg
កីទ្បា

 ២៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍របស់សារព័ត៌មាន Kicker ក្លិបអាឡឺម៉ង់ Union Berlin កំពុងតែឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយកអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Karius ក្រោយពីបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Beskitas នៃលីគកំពូលទួរគី។

បរទេស៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន Kicker ក្លិបអាល្លឺម៉ង់ Union Berlin កំពុងតែឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយកអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Loris Karius ក្រោយពីបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Beskitas នៃលីគកំពូលទួរគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៧ ឆ្នាំសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងទៅពិនិត្យសុខភាពជាមួយក្លិប Union Berlin នៅថ្ងៃចន្ទខាងមុខនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។

អ្នកចាំទី Karius កាលលេងឱ្យ Beskitas ២០១៨-២០២០
អ្នកចាំទី Karius កាលលេងឱ្យ Beskitas ២០១៨-២០២០

គួរបញ្ជាក់ផងដែរថា កីឡាករ Loris Karius មិនបានលេងឱ្យក្រុម Liverpool នោះទេ ចាប់តាំងពីការបង្ហាញទម្រង់លេងមិនល្អទាល់តែសោះក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League 2018 ទល់នឹងក្រុមស្តេចស Real Madrid ហើយបានចំណាយពេលពីររដូវកាលចុងក្រោយក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Beskitas ផងដែរ៕

អ្នកចាំទី Karius កាលលេងឱ្យ Liverpool  ឆ្នាំ ២០១៨
អ្នកចាំទី Karius កាលលេងឱ្យ Liverpool  ឆ្នាំ ២០១៨

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T