ចប់ហើយ! Higuain លេងលើកដំបូងឱ្យក្លិប David Bekcham ក៏បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយសារតែ....

//s9.kh1.co/c9/c9e8962dbd328e704e3157842e1f10581a480935.jpg
កីទ្បា

 ២៩-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នៅការប្រកួតក្នុងក្របខ័ណ្ឌ MLS សម្រាប់​ជំនួបរវាង Philadelphia និង Inter Miami បានបញ្ចប់ទៅក្នុងលទ្ធផលយ៉ាងអាម៉ាស់ ៣-០ ដែល​នេះជាបរាជ័យធ្ងន់ធ្ងរមួយបន្ថែមទៀតសម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លិបលោក David Beckham។

នៅការប្រកួតក្នុងក្របខ័ណ្ឌ MLS សម្រាប់​ជំនួបរវាង Philadelphia និង Inter Miami បានបញ្ចប់ទៅក្នុងលទ្ធផលយ៉ាងអាម៉ាស់ ៣-០ ដែល​នេះជាបរាជ័យធ្ងន់ធ្ងរមួយបន្ថែមទៀតសម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លិបលោក David Beckham

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ជម្រើស​ដំបូង គេ​ឃើញ​មាន Matuidi និង Hiuagin ដែល​ជា​មិត្ត​រួម​ទ្រនំ​នៅ​ Juventus បាន​បង្ហាញខ្លួនជាលើកដំបូងឱ្យក្លិប Miami ប៉ុន្តែ​មិន​អាច​ជួយ​រក​បាន​គ្រាប់​បាល់ ឬជ័យជម្នះអ្វីនោះទេ។ អ្វី​ដែល​សោកស្តាយ​គឺ​សម្រាប់​ Higuain ដែល​នៅ​ប្រកួត​នោះ​គេ​ខកខាន​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ថែម​ទៀតនៅនាទី ៧៧។

Higuain
Higuain

ខណៈពេលដែល Higuain បរាជ័យក្នុងការស៊ុតបាល់ ១១ ម៉ែត្រ ដែលបានហោះផុតបង្គោលទីទៅលើ ភ្លាម​នោះ​កីឡាករ​របស់​ក្រុម​ម្ខាង​ទៀត​ក៏​បាន​ស្រែក​អបអរ​ខាងក្រោយ​ Higuain ដែលភ្លាមនោះស្រាប់តែ Higuain ទប់​មិន​ជាប់ ក៏ដើរទៅបំបុកស្មាគេមួយទំហឹង នាំ​ឱ្យមានការប៉ះទង្គិចយ៉ាងក្តៅគគុកថែមទៀត​ផង។

 ក្រុម Philadelphia និង Inter Miami  ប៉ះទង្គិចគ្នា
 ក្រុម Philadelphia និង Inter Miami  ប៉ះទង្គិចគ្នា

គួររំលឹកផងដែរថា បច្ចុប្បន្នក្រុម Inter Miami របស់ David Bekcham កំពុងស្ថិតនៅក្បែរបាតតារាងដែលមានត្រឹមតែ ១១ ពិន្ទុប៉ុណ្ណោះក្នុង ១៤ ប្រកួត ដែលនេះជាលទ្ធផលមិនល្អទាល់តែសោះ៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T