កីឡាករ Selby ទទួលបានប្រិយភាពយ៉ាងខ្លាំងនៅក្នុងកម្មវិធី Snooker European Masters ក្រោយឈ្នះជើងខ្លាំងរូបនេះ

//s9.kh1.co/ff/ff959a1570128192a2efe0decd747e73319bad35.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម្ចាស់ជើងឯកស្នូកឃឺពិភពលោកបីសម័យគឺលោក Mark Selby បានយកឈ្នះកីឡាករ Martin Gould ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ១៨ របស់លោកនៅកម្មវិធី Snooker European Masters

ក្រុងឡុងដ៍៖ ម្ចាស់ជើងឯកស្នូកឃឺពិភពលោកបីសម័យគឺលោក Mark Selby បានយកឈ្នះកីឡាករ Martin Gould ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ១៨ របស់លោកនៅកម្មវិធី Snooker European Masters នៅឯ Milton Keynes នាប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Selby អាយុ ៣៧ ឆ្នាំបានឈានដល់ចំណាត់ថ្នាក់ទី ២៧ នៃការប្រកួតចុងក្រោយរបស់ខ្លួន បន្ទាប់ពីបានយកឈ្នះកីឡាករកំពូលរបស់ចិន លោក Ding Junhui និងមិត្តរួមជាតិរបស់ខ្លួនលោក Shaun Murphy កាលពីថ្ងៃសៅរ៍។

កីឡាករ Mark Selby និងកីឡាករ Martin Gould
កីឡាករ Mark Selby និងកីឡាករ Martin Gould

ខណៈពេលកំពុងប្រឈមមុខនឹងអ្នកជាប់ចំណាត់ថ្នាក់លេខ ៥៣ របស់ពិភពលោកគឺកីឡាករ Gould ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កីឡាករលេខ ១ ពិភពលោក Judd Trump ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ដោយកីឡាករ Selby បានទទួលនូវការនាំមុខ ៤-០ ពីសំណាក់ដៃគូរបស់ខ្លួន និងបានតាមពីក្រោយក្នុងលទ្ធផល ៥-៤ ប៉ុន្តែទីបំផុតកីឡាករ Selby បានគ្រប់គ្រងស្ថានការណ៍ដើម្បីដណ្តើមយកការនាំមុខមកវិញក្នុងលទ្ធផល ៧-៦ ។

ក្រោយមកកីឡាករ Gould រកបាន ១០៧ ពិន្ទុដើម្បីបន្តការប្រកួតរហូតដល់លទ្ធផលតាមស្មើ ៧-៧ តែទោះជាយ៉ាងណាក្ដី Selby នៅតែអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកឈ្នះដើម្បីដណ្តើមយកចំណាត់ថ្នាក់ទី ១៨ លើពិភពលោកបានសម្រេច។

កីឡាករ Mark Selby 
កីឡាករ Mark Selby 

កីឡាករ Selby បានបង្ហាញថា គោលដៅមួយរបស់ខ្លួននៅរដូវកាលនេះគឺដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។

កីឡាករ Selby ក៏បាននិយាយទៀតដែរថា "កីឡាករ Judd ឈានមុខគេតែក្នុងមួយឆ្នាំគាត់នឹងត្រូវការពារការប្រកួតចំនួន ៦ ហើយ ប្រសិនបើគាត់មិនឈ្នះការប្រកួតទាំង ៦ នោះទេគាត់នឹងបាត់បង់ច្រើន"។  "នោះគឺជាគោលបំណងរបស់ខ្ញុំដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ។ វានឹងពិបាក ប៉ុន្តែនោះគឺជាអ្វីដែលធ្វើឱ្យខ្ញុំធ្វើការរាល់ថ្ងៃ និងប្រឹងប្រែងហាត់យ៉ាងស្វាហាប់”៕

កីឡាករ Mark Selby 
កីឡាករ Mark Selby 

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T