សាធារណរដ្ឋឆេកចុះកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារដែន​អាកាសពីអ៊ីស្រាអែល

//s9.kh1.co/30/30c3179de8ff6a82199d285d78d355a14449f038.jpg
បច្ចេកវិទ្យា

 ២៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រសួងការពារជាតិសាធារណរដ្ឋឆេក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ​​ក្នុងគោលបំណងទិញប្រព័ន្ធការពារដែនអាកាសថ្មីឈ្មោះថា SPYDER តម្លៃប្រមាណ ៤៣០លានដុល្លារ ​ពីក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល RAFAEL

ប្រាក៖ ក្រសួងការពារជាតិសាធារណរដ្ឋឆេក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ​​ក្នុងគោលបំណងទិញប្រព័ន្ធការពារដែនអាកាសថ្មីឈ្មោះថា SPYDER តម្លៃប្រមាណ ៤៣០លានដុល្លារ ​ពីក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល RAFAEL ដែលរចនាឡើងដើម្បី​ទប់ទល់នឹងការវាយប្រហារ​ពីលើអាកាសផ្សេងៗរួមមាន យន្ដហោះ ឧទ្ធម្ភាគចក្រ ​ដ្រូន (យន្តហោះគ្មានមនុស្សបើក) ក៏ដូចជាមីស៊ីលជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងការពារជាតិឆេកលោក Lubomir Metnar បាន​លើកឡើងដូច្នេះថា៖

ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល​ នឹងត្រូវ​ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ​ឆេក។ មិនតែប៉ុណ្ណោះ វាក៏នឹងទៅជំនួសវត្តមានប្រព័ន្ធខែលការពារ 2K12 KUB របស់សូវៀត​ ដើម្បីការពារ​មូលដ្ឋានយោធា​ មជ្ឈមមណ្ឌលឧស្សាហកម្ម រោងចក្រថាមពលនុយក្លេអ៊ែរ ព្រលានយន្តហោះ ​រួមទាំងកន្លែងសំខាន់ផ្សេងទៀត។

Lubomir Metnar

គួរជម្រាបដែរថា កិច្ចព្រមព្រៀងរវាង​ប្រទេសទាំងពីរនេះ នឹងត្រូវចុះហត្ថលេខាបញ្ចប់នៅដើមឆ្នាំ២០២១ ហើយអ៊ីស្រាអែលនឹងដឹកជញ្ជូនប្រព័ន្ធ​ខែលការពារឱ្យទៅសាធារណរដ្ឋឆេក នៅក្នុងរយៈពេល២ឆ្នាំបន្ទាប់ ក្រោយផលិតរួចរាល់៕

ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
ប្រព័ន្ធការពារដែនអាកាស SPYDER
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T