ណាសាគ្រោងបញ្ជូនដ្រូនទៅកាន់ព្រះចន្ទទីតានរបស់ភពសៅរ៍ នៅពេលខាងមុខ ប៉ុន្តែពេលនេះគម្រោងមានបញ្ហា

//s9.kh1.co/ee/eeb78c28dd1f4405d08a7669d4e6a5acd77d3d71.jpg
បច្ចេកវិទ្យា

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាលទ្ធផល វាត្រូវការពេលយូរ ដើម្បីស្វែងយល់បន្ថែមអំពីព្រះចន្ទទីតាន។

បរទេស៖ ទីភ្នាក់ងារអវកាសណាសាបានពន្យារពេលការបាញ់បង្ហោះដ្រូន Dragonfly ប្រហែលមួយឆ្នាំ ពីឆ្នាំ២០២៦ទៅឆ្នាំ២០២៧វិញ ដោយសារតែកត្តាពីខាងក្រៅ។ ជាការពិតណាស់ កូវីដ-១៩គឺជាជំងឺរាតត្បាតដែលបានជះឥទ្ធិពលទៅលើថវិការរបស់កម្មវិធី Planetary Science Division ដែលនាំឲ្យវាត្រូវការរង់ចាំបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមឡើយ អង្គការណាសាមានគម្រោងបញ្ជូនដ្រូន Dragonfly នៅក្នុងឆ្នាំ២០២៥ មុននឹងមានការពន្យារពេលជាលើកដំបូង។ វាជាគម្រោងដែលមានមហិច្ឆតាខ្ពស់។

ដ្រូន Dragonfly
ដ្រូន Dragonfly

ដ្រូននេះនឹងតំណាងឲ្យយានពហុរ៉ូទ័ររបស់ណាសាដំបូងគេ នៅលើទីតាំងមួយផ្សេងទៀតនៃទីអវកាស។ ហើយវានឹងចំណាយពេល៩ឆ្នាំ ក្នុងការហោះហើរជាទៀងទាត់ ដើម្បីប្រមូលសំណាកនិងការសិក្សា ទាំងសញ្ញាណនៃការរស់នៅក៏ដូចជាការវិវឌ្ឍន៍នៃបុព្វេជីវសាស្ត្រគីមីរបស់វា នៅក្នុងរណ្ដៅដែលបានបុកទង្គិច។

ជាលទ្ធផល វាត្រូវការពេលយូរ ដើម្បីស្វែងយល់បន្ថែមអំពីព្រះចន្ទទីតាន។ បើអ្វីៗទាំងអស់ដំណើរការល្អ ដ្រូន Dragonfly អាចនឹងស្រាយបំភ្លឺបន្ថែមទៀត អំពីអាថ៌កំបាំងរបស់ព្រះចន្ទនេះ និងលទ្ធភាពនៃជីវិតនៅខាងក្រៅភពផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T