Costa៖ “ខ្ញុំអត់យល់ ហេតុអ្វីបាន Barca ប្រលែងឲ្យកីឡាករដូច Suarez ចាកចេញ”

//s9.kh1.co/25/256c42a65de221741cc15569ec5647893af8a136.jpg
កីទ្បា

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Costa បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន អំពី​ Suarez

អេស្ប៉ាញ៖ ក្រុម Atletico Madrid បានលត់ក្រុម Granada យ៉ាងទក់សាច់ ក្នុងការប្រកួតក្របខ័ណ្ឌ​ La Liga សប្ដាហ៍ទី៣ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ដោយលទ្ធផល ៦ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luis Suarez
កីឡាករ Luis Suarez

ក្នុងការប្រកួតនោះដែរ ក៏ជាប្រកួតដំបូងរបស់កីឡាករចំណូលថ្មី Luis Suarez។ ជាមួយគ្នានេះ ក្រោយឃើញ Suarez បង្ហាញទម្រង់លេងបានល្អ កីឡាករ Diego Costa បានលើកឡើងក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖

ប្រសិនបើពួកយើងមានកីឡាករដូចជា​ Lusi Suarez ក្នុងក្រុម វាជាសំណាងរបស់ពួកយើង ដែលគាត់ចាកចេញពី Barcelona។ ខ្ញុំមិនយល់ទេ ហេតុដូចម្ដេចបាន Barca ប្រលែងគាត់ឲ្យចាកចេញ។ ប៉ុន្តែ យ៉ាងណា វាជារឿងរបស់ក្លិប។ គាត់បានផ្ដល់មកឲ្យពួកយើងច្រើន ជាមួយនឹងស្មារតីជាអ្នកចម្បាំងរបស់គាត់។ គាត់នឹងជួយពួកយើងបានច្រើន ហើយសង្ឃឹមថា ពួកយើងនឹងឈ្នះពានសម្រាប់អ្នកគាំទ្រ ប៉ុន្តែវាមិនមែនជារឿងងាយទេ ព្រោះក្រុមដទៃទៀត ក៏ល្អដែរ។

   កីឡាករ Diego Costa
កីឡាករ Diego Costa
កីឡាករ Diego Costa

គួររម្លឹកដែរថា កាលពីយប់មិញ Suarez ប្ដូរចូលជំនួស Costa នៅនាទីទី៧០ ក្នុងដែរគេស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមកីឡាករ Marcos Llorente បញ្ចប់ទីបាន១គ្រាប់ ៕

កីឡាករ Diego Costa ប្ដូរជាមួយ​ Suarez
កីឡាករ Diego Costa ប្ដូរជាមួយ​ Suarez

ប្រភពtribuna

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T