សម្ដេច ហ៊ុន សែន៖ វិស័យទេសចរណ៍ឈរនៅលំដាប់ទី៣ នៃការនាំចេញពិភពលោក បន្ទាប់ពីផលិតផល ២ទៀត

//s9.kh1.co/f6/f6c1cc626ea35473eccb64f690ec06ae685b5ca7.jpg
Khmerhome

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6c1cc626ea35473eccb64f690ec06ae685b5ca7.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។ បើតាម សារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក របស់សម្ដេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន។

សម្ដេច នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឱ្យដឹងថា ២០១៩ កន្លងទៅ ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០លាននាក់ ក្នុងអត្រាកំណើន ៤ភាគរយ ចូលរួមបង្កើតការងារប្រមាណ ៣៣០លាននាក់ ត្រូវជា ១០ភាគរយ នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឱ្យ ៧ភាគរយ នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩ភាគរយ នៃការនាំចេញសរុបផ្នែកសេវាកម្ម។

ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ដោយឡែក វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦.៦លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។ ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ផងដែរ។

ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានសហការជាមួយអង្គការWHO និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។ ជាការបន្ថែមទៀតរបស់ សម្ដេច នាយករដ្ឋមន្រ្តី នៅក្នុងសារលិខិត។

នៅក្នុងសារលិខិតនេះថា លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចុះនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។

សម្ដេច នាយករដ្ឋមន្រ្តីកម្ពុជា មានមោទកភាព បានអគុណ និងកោតសរសើរដល់ប្រជាលរដ្ឋទាំងអស់ដែលបានសហការចូលរួមដោយអនុវត្តយកចិត្តទុកដាក់តាមវិធានសុវត្ថិភាព និងសុខភាពដែលបានចេញ ដោយក្រសួងសុខាភិបាល ក្រសួទេសចរណ៍ នាអំឡុងថ្ងៃឈប់សម្រាកជំនួសឱ្យបុណ្យចូលឆ្នាំខ្មែរកន្លងទៅ មានប្រជាពលរដ្ឋប្រមាណ ១.៥លាននាក់ បានដើរកម្សាន្តតាមគោដៅទេសចរណ៍នានា ថែមទាំងបានចូលបង្កើតចំណូលយ៉ាងតិច ១០០លានដុល្លារ៕

https://s9.kh1.co/__image/w=650,h=435,q=100/d4/d4de0a01e01c790a9a2ccbcbd80ce545aa2c00fb.jpg
https://s9.kh1.co/__image/w=640,h=634,q=100/aa/aa6f20f015048e91846c4ca53cf6cc9b1d4cc7c7.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T