អាសូរណាស់! នេះជាទិដ្ឋភាពពិធីបុណ្យ អ្នករត់ PassApp ដែលត្រូវគេបាញ់ស្លាប់ ទាំងមិនដឹងអីសោះ

//s9.kh1.co/35/3572d14656a504882d72f5aa01de0f487db4aec3.jpg
សង្គម

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យសោកស្តាយចំពោះគ្រួសារបុរស ដែលវ័យ៤៩ឆ្នាំ ដែលជាអ្នករត់ PassApp ចិញ្ចឹមជីវិតមួយរូបត្រូវបានស្លាប់ ក្រោយមានការបាញ់គ្នា ដោយជនជាតិត្រូវ បាញ់មកត្រូវគាត់ទាំងដែលមិនដឹងអ្វី។

ព្រះសីហនុ៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមមួយចំនួន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយ ក្រោយមានការបាញ់ប្រហារគ្នាយ៉ាងសាហាវនៅលើទឹកដីព្រះសីហនុ បង្ករឲ្យមានមនុស្សស្លាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរជាខ្លាំង ក្រោយនៅក្នុងនោះអ្នករត់PassApp មួយរូបលោក ហែន រិទ្ឋ អាយុ៤៩ឆ្នាំកំណើត នៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស កំពត ដែលមិនដឹងអ្វីសោះ ត្រូវគេបាញ់ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែង ពិតជាក្តុកក្តួលយ៉ាងខ្លាំងតែម្តង។ ព្រោះថាលោកគ្រាន់តែរត់PassApp ដើម្បីចិញ្ចឹមជីវិត តែបែរជារងគ្រោះស្លាប់ចោលគ្រួសារទាំងមិនដឹងអ្វីបែបនេះសោះ។

មកទល់នឹងពេលនេះដែរ ក្រុមគ្រួសារលោកកំពុងតែរៀបចំពិធីបុណ្យទៅតាមប្រពៃណីនៅវត្តសំរោង យ៉ាងពោរពេញដោយក្តីក្រៀមក្រំបំផុត ស្របពេលដែល មហាជនជាច្រើនបានចូលរួមសោកស្តាយយ៉ាងខ្លាំងផងដែរ ចំពោះគ្រួសារសព៕

លោក ហែន រិទ្ឋ អ្នករត់ Pass App ដែលគេបាញ់ 
លោក ហែន រិទ្ឋ អ្នករត់ Pass App ដែលគេបាញ់ 
ទិដ្ឋភាពពិធីបុណ្យ
ទិដ្ឋភាពពិធីបុណ្យ
ទិដ្ឋភាពពិធីបុណ្យ
ទិដ្ឋភាពពិធីបុណ្យ
ពេលកើតហេតុ
ពេលកើតហេតុ
ពេលកើតហេតុ
ពេលកើតហេតុ
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T