អ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌា កើនឡើងដល់ជាង៦លាននាក់

//s9.kh1.co/c8/c89bd037b778d02b276036ce8e6867321cc8b870.jpg
សង្គម

 ២៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ ៦លាននាក់ បន្ទាប់ពី​បានរកឃើញអ្នកឆ្លងថ្មីចំនួន ៨២,១៧០នាក់បន្ថែមទៀត

ញូដេលី៖ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញ​នៅថ្ងៃច័ន្ទនេះថា អ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ជាង ៦លាននាក់ បន្ទាប់ពី​​រកឃើញអ្នកឆ្លងថ្មីចំនួន ៨២,១៧០នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា នៅថ្ងៃដដែលមានមនុស្សស្លាប់ចំនួន ១,០៣៩នាក់ ដែលធ្វើឱ្យ​ចំនួនអ្នកស្លាប់សរុបឡើងដល់ ៩៥,៥៤២នាក់ ខណៈអ្នកជាសះស្បើយសរុប​ឡើងដល់ជាង ៥លាននាក់។  

គួរជម្រាបដែរថា នៅទូទាំងពិភពលោក ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងកូវីដ១៩ខ្ពស់ជាងគេលំដាប់ទី២ តាមពីក្រោយសហរដ្ឋអាមេរិក ដែលមាន​អ្នកឆ្លងជំងឺ​ជាង ៧លាននាក់​ ​អមដោយចំនួនអ្នកស្លាប់ជាង ២០ម៉ឺននាក់៕

អាជ្ញាធរឥណ្ឌាជម្រុញឱ្យពលរដ្ឋ ត្រូវគោរពតាមវិធានការការពារជំងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល
អាជ្ញាធរឥណ្ឌាជម្រុញឱ្យពលរដ្ឋ ត្រូវគោរពតាមវិធានការការពារជំងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងរដ្ឋធានីញូដេលី
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងរដ្ឋធានីញូដេលី
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងរដ្ឋធានីញូដេលី
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងរដ្ឋធានីញូដេលី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T